អតីតខ្សែបម្រើ Real Madrid លោក Gago ត្រូវបានតែងតាំងជាគ្រូបង្គោល ក្លិប Racing Club

(ប៊ុយនូសអ៊ែរីស)៖ អតីតខ្សែបម្រើក្លិប Real Madrid និងក្រុមជម្រើសជាតិអាហ្សង់ទីន លោក Fernando Gago ត្រូវបានតែងតាំងជាគ្រូបង្គោល ក្លិប Racing Club ក្នុងកិច្ចសន្យារយៈពេល១៤ខែ, នេះបើតាមការបញ្ជាក់ពីក្លិបលេងនៅលីគ Argentinian Primera Division ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ។
បុរសវ័យ៣៥ឆ្នាំរូបនេះ បានជំនួសតំណែងលោក Claudio Ubeda ។


លោក Gago មានបទពិសោធន៍ជាអ្នកចាត់ការ កាលពីពេលមុន តែមួយលើកប៉ុណ្ណោះ ពោលគឺធ្លាប់ជាអ្នកចាត់ការក្លិប Aldosivi រយៈពេល៣ខែ, ដែលបានបញ្ចប់កាលពីខែកញ្ញា ក្រោយពីដឹកនាំចាញ់៧ប្រកួត។
កាលពីជាកីឡាករ, លោក Gago បានជាប់ក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន៦១ដង ហើយជាកីឡាសមាជិកដ៏សំខាន់ម្នាក់ របស់អាហ្សង់ទីន ដែលបានឈានវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ FIFA World Cup កាលពីឆ្នាំ២០១៤ ក្នុងប្រទេសប្រេស៊ីល។
លោកបានចូលនិវត្តន៍ កាលពីខែវិច្ឆិកា ឆ្នាំមុន បន្ទាប់ពីមានរបួសជង្គង់ ជាបន្តបន្ទាប់។
គួរបញ្ជាក់ថា ក្លិប Racing បច្ចុប្បន្នស្ថិតនៅលំដាប់ទី១៤ ក្នុងចំណោម២៦ក្រុម លេងក្នុងលីគ Primera Division។ ការដឹកនាំប្រកួតលើកដំបូងរបស់លោក Gago នឹងត្រូវទៅជួបក្រុម Rosario Central ដែលកំពុងឈរនៅលេខរៀងទី១៦ នៅថ្ងៃសៅរ៍ស្អែកនេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram