ខារ៉ាអូខេ DM លួចបើកអាជីវកម្ម ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប

ភ្នំពេញ៖ខារ៉ាអូខេ DM ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះបង្ក្រាបពាក់ព័ន្ធការលួចបើកអាជីវកម្មល្មើសបំរាមកូវីដ១៩ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាង១០០នាក់ ។


បច្ចុប្បន្ន មនុស្សប្រុសស្រីជាង១០០នាក់ នេះ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ។
សូមបញ្ជាក់ថា បើទោះបីជាស្ថានភាពកូវីដ១៩ នៅកម្ពុជា មានភាពធូរស្រាលខ្លះក៏ពិតមែន តែអាជីវកម្មមួយចំនួន ដែលមានហានិភ័យខ្ពស់ ក្នុងការរីករាលដាលជំងឺកូវីដ១៩ មិនទាន់ត្រូវបានអនុញ្ញាតអោយដំណើរឡើងវិញនៅឡើយទេ ។
អាជីវកម្មទាំងនោះ មានដូចជា ខារ៉ាអូខេ បៀរហ្គាឌិន ក្លិបកម្សាន្ត រោងភាពយន្ត ជាដើម ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram