មនុស្សពីនាក់បានស្លា.ប់ក្នុងរថយន្តយ៉ាងអាណោចអាធម៌ ខណៈបើករថយន្តធ្លាក់ក្នុងទឹកព្រែកក្នុងស្ថានភាពស្រវឹងជោកជាំទៅហើយ បន្ទាប់ពីនាំគ្នាជួបជុំផឹកស៊ីនៅហាងមួយកន្លែងយីហោ ( ប៉ាវចិន ៦៨ )

ខេត្តកណ្តាល ៖ មនុស្សពីនាក់បានស្លា.ប់ក្នុងរថយន្តយ៉ាងអាណោចអាធម៌ ខណៈបើករថយន្តធ្លាក់ក្នុងទឹកព្រែកក្នុងស្ថានភាពស្រវឹងជោកជាំទៅហើយ បន្ទាប់ពីនាំគ្នាជួបជុំផឹកស៊ីនៅហាងមួយកន្លែងយីហោ ( ប៉ាវចិន ៦៨ ) រួចមក ។ នេះបើតាមប្រភពបឋមពីសមត្ថកិច្ចបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ។


ហេតុការណ៌រន្ធត់ខាងលើ កើតឡើងកាលពីថ្ងៃទី២២ តុលា ឆ្នាំ២០២១ វេលាម៉ោង២៣និង១០នាទីយប់ ចំណុចខាងលិចផ្លូវជាតិលេខ២១ ខាងត្បូងព្រែកសែម ស្ពានទី៦៨ ស្ថិតនៅក្នុងភូមិ ព្រែកសែម ឃុំ សំពៅពូន ស្រុកកោះធំ ខេត្ត កណ្ដាល ។
សមត្ថកិច្ចឱ្យដឹងទៀតថា ជនរងគ្រោះទី១-ឈ្មោះ ហាក់ សេងលឹម ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរលក់ដូរដីឡូតិ៍ នៅភ្នំពេញ ទី២-ឈ្មោះ ស៊ាង រី ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិ ប្រធាតុ ឃុំព្រែកស្ដី ស្រុក កោះធំ ខេត្តកណ្ដាល ជាកសិករ ។


សាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់អោយដឹងដែរថា មុនពេលកើតហេតុខាងលើ ជនរងគ្រោះទាំងពីរនាក់បានចេញពី (កន្លែងផឹកស៊ីយីហោ ឈ្មោះ ប៉ាវចិន ៦៨ ) របស់ឈ្មោះ ហឿន ធី ភេទប្រុស ឆ្នាំរស់នៅភូមិ ឃុំ កើតហេតុខាងលើ ។ ផឹករួចបានបើកបររថយន្តម៉ាក លុចស៊ីស RX300 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BH 5293 បើកបរមានទិសដៅពីលិច ទៅកើត ( ចេញពីផ្លូវលំចាក់បេតុងឡើងផ្លូវជាតិ២១ ) ពេលបើកបរមកដល់ចំណុចកើតហេតុ បើកបរទិសដៅ ពីលិច ទៅកើត ចេញផ្លូវបេតុង ឡើងផ្លូវជាតិ ២១ រួចរេចង្កូតទៅទិសខាងជើង ធ្លាក់ចូលព្រែក ទើបបណ្ដាលអោយរថយន្តជនរងគ្រោះលិចក្នុងព្រែកស្លា.ប់នៅកន្លែងកើតហេតុតែម្ដង ។


សមត្ថកិច្ចសន្និដ្ឋានបឋម ករណីនេះគឺបង្កឡើងដោយ ជនរងគ្រោះបើកបរក្នុងស្ថានភាពស្រវឹង មានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន រេចង្កូតទៅទិសខាងជើងធ្លាក់ចូលព្រែកបណ្ដាលអោយស្លាប់តែម្ដង ។
ចំពោះករណីនេះ ដោយមានការដឹកនាំផ្ទាល់ដោយ លោក វរសេនីយ៍ឯក ស៊ីម ឃាង អធិការ នគរបាលស្រុកកោះធំ បានដឹកនាំកម្លាំងជំនាញនិងប៉ុស្ដិ៍រដ្ឋបាល ចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រងរថយន្តយករថយន្តឡើងគោក និងយកសាកសព ជនរងគ្រោះទាំងពីរ ដឹកដោយរថយន្ត សារ៉ែន នៃអធិការដ្ឋាននគរបាលស្រុកកោះធំ ប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ ធ្វើបុណ្យតាមប្រពៃណី ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram