បុរសជាអ្នកដឹកជញ្ជូនអីវ៉ាន់តាមអនឡាញម្នាក់ ត្រូវបានជនសង្ស័យ ធ្វើសកម្មភាព រត់ថ្មេីរជើងទៅឆក់យកទូរសព្ទ័បានសម្រេច

ភ្នំពេញៈ បុរសជាអ្នកដឹកជញ្ជូនអីវ៉ាន់អនឡាញម្នាក់ ខណៈជិះម៉ូតូយកឥវ៉ាន់ទៅអោយភ្ញៀវ ក៍ត្រូវជនសង្ស័យថ្មេីរជើងម្នាក់ បានរត់ទៅធ្វើសកម្មភាពឆក់យកទូរសព្ទ័ ដែលទុកក្នុងឃ្លុបម៉ូតូបានសម្រេចហើយរត់គេចខ្លួនបាត់ ។

ហេតុការណ៍នេះដែរបានកេីតឡេីងនៅវេលាម៉ោង ៤និង៤៥នាទីព្រលប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ជិតគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទូរស័ព្ទ ដែលជនសង្ស័យឆក់យកទៅម៉ាក oppo ទិញ តម្លៃ ជាង១០០ដុល្លារ ។ តាមការរៀបរាប់របស់ជនរងគ្រោះ សុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា មុនពេលកេីតហេតុ រូបគាត់បានជិះម៉ូតូម៉ាកSCOOPY ពណ៌ខ្មៅលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1CS 4635 បានដឹកឥវ៉ាន់ដែលភ្ញៀវកម្មង់តាមអនឡាញ ចេញពីម្តុំស្ទឹងមានជ័យ គោលបំណងទៅម្តុំផ្សារអូឡាំពិក ដោយធ្វើដំណើរតាមផ្លូវ ២១៧ ក្នុងទិសដៅពីលិចទៅកេីត លុះមកស្ពានអាកាសស្ទឹងមានជ័យ ក៏បានបត់ស្ដាំឡើងទៅផ្លូវ ២៧១ ហេីយពេលនោះ រូបគាត់ក៍បានលេីទូរស័ព្ទនិងជាមួយនឹងភ្ញៀវរួម ក៍បានដាក់ទូរសព្ទ័ចូលទុកក្នុងឃ្លុបម៉ូតូខាងមុខ តែគាប់ជួនពេលនោះ ក៍ស្រាប់តែបុរសជាជនសង្ស័យម្នាក់ បានរត់ថ្មេីរជើងមក លួកដៃឆក់យកទូរសព្ទ័ពីក្នុងឃ្លុបម៉ូតូរបស់គាត់ បានសម្រេចហើយ ក៍បានរត់គេចខ្លួនចូលតាមច្រកឌឿនហែមបាត់ស្រមោលតែម្តងទៅ ។ ក្នុងករណីនេះដែរ រូបគាត់ជាជនរងគ្រោះ ជិះម៉ូតូទៅគោលដៅ សមត្ថកិច្ចចរាចរណ៍ក្រោមស្ពានអាកាសស្ទឹងមានជ័យ ដេីម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ផងដែរ ។ ក្រោយពេលកេីតហេតុ សមត្ថកិច្ចក៍បានណែនាំជនរងគ្រោះយកទៅសួរនាំនិងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដេីម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវកំណត់មុខសញ្ញា រកជនសង្ស័យមកចាត់ការតាមនិតិវិធីច្បាប់ក៍ដូចជាយកទូរសព្ទ័របស់គាត់មកវិញផងដែរ ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram