អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បន្តផ្តល់អំណោយមនុស្សធម៌ជូនពលរដ្ឋមានជីវភាពខ្វះខាត និងចាស់ជរាគ្មានទីពឹង ៥០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី៣

(ភ្នំពេញ)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២១នេះ បានចុះសាកសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទ័លក្រ ចាស់ជរាគ្មានទីពឹង ទើបតែបានបញ្ចប់នូវការធ្វើចត្តាឡីស័ក ចំនួន ៥០គ្រួសារ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


ក្នុងការចុះសំណេះសំណាលនេះដែរ លោក ឌី រ័ត្នខេមរុណ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់ខ្ពស់ ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ ( កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល )។
ទន្ទឹមនឹងនេះ ប្រធានអនុសាខា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បង្កេីនការប្រុងប្រយត្ន័ខ្ពស់ ដោបច្ចុប្បន្ននេះ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ដែលកំពង់មានការរីករាលដាលមេរោគកូវីដ១៩ បម្លែងថ្មីប្រភេទ Delta ជាពិសេស សូមបន្តអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តាប់សារអប់រំនានារបស់ក្រសួង សុខាភិបាល គោរពអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និង វិធានការ រដ្ឋបាលរាជធានីភ្នំពេញ ឱ្យបានខ្ជាប់ខ្ជួនដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង ១គ្រួសារៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ទឹកសុទ្ធ ១កេស, ត្រីខ ១យួរម៉ាស់ ១ប្រអប់ ដើម្បីជួយសំរួលដល់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram