គ្រោះថ្នាក់ ចរណ៍ រវាង រថយន្ត ២ គ្រឿង និង ម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង ក្នុង ទិស ដៅ ស្របគ្នានៅស្រុកកំពង់សិលា បណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ …

ខេត្តព្រះសីហនុ ៖ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ នៅចំណុចគីឡូម៉ែត្រ ១៤៨-១៤៩ ស្ថិត ក្នុងភូមិ គីរីវ័ន្តឃុំស្ទឹងឆាយស្រុកកំពង់ សីលា ខេត្តព្រះសីហនុ ។

ករណីខាងលើកើតឡើងរវាង រថយន្ត ១ គ្រឿងម៉ាក Hyundai ពណ៌ត្រួយចេកពាក់ផ្លាក លេខកំពង់ស្ពឺ 3A-2618 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានបុកបះពីក្រោយ រថយន្ត ម៉ាក Starex ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2AY-2481 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរុញទៅបុកនិងម៉ូតូសណ្តោងរ៉ឺម៉ក ១ គ្រឿងដែលនៅពីមុខម៉ូតូម៉ាកwave ពណ៌ខ្មៅពាក់ផ្លាកលេខព្រៃវែង 1M-0011 បើកបរ ដោយ ឈ្មោះ ឆនសំអូនភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅ ភូមិ អង្កាញ់ ឃុំ ប្រ ធាតុ ស្រុក កំពង់ត្របែក ខេត្តព្រៃវែង បណ្តាល អោយ រង របួសធ្ងន់ បញ្ជូន ទៅ មន្ទី ពេទ្យ បង្អែក ស្រែអំបិល ។

ក្រោយ កើត អ្នកបើកបរ រថយន្ត ទាំងពីរ គ្រឿងបាន រត់ គេចពីកន្លែងកើតហេតុបាត់ ។ ចំណែក វត្ថុតាងទាំង ៣ គ្រឿង ត្រូវបានផ្នែកជំនាញ យកទៅ រក្សា ទុក នៅ អធិការដ្ឋាន នគរបាល ស្រុក ដើម្បី ដោះស្រាយ បន្តរ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram