ករណីបុរសជាសន្តិសុខម្នាក់ បាញ់សម្លា.ប់ស្រីស្នេហ៍ រួចហើយបាញ់សម្លា.ប់ខ្លួនឯង តាមក្រោយ

រាជធានីភ្នំពេញ ៖ ករណីបុរសជាសន្តិសុខម្នាក់ បាញ់សម្លា.ប់ស្រីស្នេហ៍ រួចហើយបាញ់សម្លា.ប់ខ្លួនឯង តាមក្រោយ នៅអាគារស្តុកសម្ភារ ជាន់ទី២ ព្រឹកឡើងទើបមានគេប្រទះឃើញអ្នកពីរនាក់ដេកស្លា.ប់អោបគ្នានៅលើគ្រែពួក បង្កអោយមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ៩០ កែងវិថីព្រះស៊ីសុវត្ថិ ក្នុងភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។


សមត្ថកិច្ចអះអាងថា ជាករណីធ្វើអត្តឃា.តនេះ បង្កឡើងដោយបុរសជាសង្សារ បានបាញ់សម្លា.ប់ស្ត្រីជាស្រីស្នេហ៍មុន រួចហើយបាញ់សម្លា.ប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនដឹងម៉ោងណានោះទេ ។ សពស្ត្រីរងគ្រោះ មានឈ្មោះ ទូច សំអាងហៅស្រីដា អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ៤បេអឺ០ ផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ចំណែកខ្មាន់កាំភ្លើង ឈ្មោះ ឌុច សុធា អាយុ៤៣ឆ្នាំ មុខរបរសន្តិសុខ អតីតភោជីយដ្ឋានប៉ារ៉ាឌី ។
ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានបង្ហើបឲ្យដឹងថា នៅវេលាម៉ោងប្រហែលជា១១យប់ថ្ងៃទី០៩ ខែកញ្ញា បុរសឈ្មោះ ឌុច សុធា (ជនដៃដល់)បាននាំស្ត្រីរងគ្រោះ ឈ្មោះទូច សំអាង ចូលមកអង្គុយលើកៅអីសាឡុង ក្នុងអគារដាក់សម្ភារ (អតីតភោជនីយដ្ឋានប៉ារ៉ាឌី ដែលមានទីតាំងកែងវិថីព្រះស៊ីសុវត្ថិ ក្នុងខណ្ឌដូនពេញុ ព្រមទាំងមានការផឹកស្រា ផងដែរ ។ មួយសន្ទុះក្រោយមក ឈ្មោះឌុច សុធា ក៏នាំស្ត្រីរងគ្រោះឡើងទៅដេក ក្នុងបន្ទប់លេខ៣១ ជាន់ទី២ ហើយអ្នកនៅខាងក្រោម មានតែម្នាក់ទេ ដែលប្រចាំការ ហើយក៏បានឃើញក្រដាស់មួយសន្លឹក មានសរសេរអក្សរថា “ROOM31 មិនទំនេរ” ។


លុះដល់ព្រឹកឡើង អ្នកមើលការខុសត្រូវអគារនោះ មានការសង្ស័យ ព្រោះអត់ឃើញឈ្មោះឌុច សូធា និងស្រីស្នេហ៍ ចុះមកក្រោមទេ ទើបឲ្យបុគ្គលិកម្នាក់ ទៅមើលបន្ទប់លេខ៣១ ប៉ុន្តែគេចាក់សោពីខាងក្នុង ទោះហៅ ក៏មិនមានការឆ្លើយតប ។ ដោយមានការសង្ស័យ បានយកសោមួយទៀត មកចាក់បើកទ្វា ចូលទៅ ទើបប្រទះឃើញ សុធា និងស្រីស្នេហ៏ ស្លាប់ដេកអោបគ្នា ព្រមទាំងមានឈាមប្រឡាក់ពេញខ្លួន ក៏រត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យ តែម្តង ។
អ្នកជិតសិទ្ននឹងជនដៃដល់ឈ្មោះ ឌុច សុធា បានរៀបរាប់ឲ្យដឹងថា ជនដៃដល់ និងស្ត្រីរងគ្រោះ ទើបតែទាក់ទងសេ្នហាគ្នា បានប្រហែល ៧ទៅ ៨ខែប៉ុណ្ណោះ ពួកគេសុទ្ធតែមេម៉ាយ និងពោះម៉ាយដូចគ្នា ខាងស្រីប្តីស្លាប់ ឯខាងប្រុសចែកផ្លូវគ្នា សល់កូនបីនាក់ ។ ក្រោយមក គូស្នេហ៍ទាំងពីរនាក់ហាក់ដូចជារស់នៅមិនចុះសម្រុងនឹងគ្នា ហើយបែកគ្នាបានមួយរយៈ ទើបនៅយប់ថ្ងៃទី០៩ ខែកញ្ញា គេឃើញ អ្នកទាំង២ នាំគ្នាមកអង្គុយផឹកស្រា ជាន់ក្រោម នៃអគារកើតហេតុខាងលើ រួចហើយនាំគ្នាចូលដេក មិនដឹងមូលហេតុអ្វី បានជាខាងប្រុសដកកាំភ្លើងខ្លី ម៉ាកកា ៥៤ បាញ់ចំបំពង់ក ស្ត្រីរងគ្រោះមួយគ្រាប់ រួចក៏បាញ់សម្លា.ប់ខ្លួនឯង មួយគ្រាប់ដែរ ។


សមត្ថកិច្ច បានបញ្ជាក់ថា ជនដៃដល់ឈ្មោះឌុច សុធា ជាប់ចោទធ្វើឃា.តកម្មទៅស្ត្រីរងគ្រោះឈ្មោះ ទូច សំអាង ហើយខ្លួនខ្លាចមានទោស ក៏សម្រេចចិត្តបញ្ចប់ជីវិត តាមក្រោយ តែម្តងទៅ ។
បច្ចុប្បន្ន ស.ពបុរសខាងលើ ត្រូវសាច់ញាតិ ដឹកយកទៅធ្វើបុណ្យ នៅឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខែត្តព្រៃវែង ចំណែកស.ពស្ត្រីរងគ្រោះសាច់ញាតិបញ្ជូនទៅធ្វើបុណ្យ នៅអ្នកលឿង ផងដែរ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram