សង្សារ១គូបានបែកគ្នាមួយរយៈកន្លងមកហើយ ស្រាប់តែពេលនេះខាងប្រុសតណ្ហាឡើងដល់កម្រិតទ្រាំលែងបានក៏ចាប់រំលោភនាងជាអតីសង្សាររហូតបានសម្រេច

រាជធានីភ្នំពេញ ៖ សង្សារ១គូបានបែកគ្នាមួយរយៈកន្លងមកហើយ ស្រាប់តែពេលនេះខាងប្រុសតណ្ហាឡើងដល់កម្រិតទ្រាំលែងបានក៏ចាប់រំលោភនាងជាអតីសង្សាររហូតបានសម្រេច។ ទោះបីជានាងខំអង្វរថាកុំអីនាងមិនស្រួលខ្លួនក៏ដោយក៏ពុំព្រមស្ដាប់ឡើយ បន្ទាប់មកបុរសនេះពុំបានរត់គេចខ្លួនឡើយ ចំណែកនារីរងគ្រោះក៏ទៅដាក់ពាក្យប្ដឹងសុំការអន្តរាគមន៍ពីនគរបាល។ លុះរយៈពេលជិត១០ម៉ោងក្រោយមក ទើបនគរបាលធ្វើការឃាត់ខ្លួនជននេះបាន រួចនាំទៅធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង។


ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦ និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងផ្ទះលេខ៣៧C បុរីជារី ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្រុមទី៥ ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើឈ្មោះ ថោង សុផា អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ចំណែកស្រ្តីរងគ្រោះអាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើនោះដែរ ហើយអ្នកទាំង២គឺជាអតីសង្សារនឹងគ្នា។ នគរបាលបានប្រាប់ឲ្យដឹងថា កាលពីមុនជនសង្ស័យ និងជនរងគ្រោះគឺជាសង្សារនឹងគ្នា ប៉ុន្តែអ្នកទាំង២បានបែកផ្លូវគ្នាមួយរយៈពេលកន្លងមកហើយ។


ដោយឡែកនៅមុនពេលកើតហេតុនាងរងគ្រោះបានទៅធ្វើការរោងចក្រយីហោ ជូរី ពេលនោះជនសង្ស័យក៏បានជិះម៉ូតូ១គ្រឿងទៅតាម។ លុះពេលទៅដល់ជនសង្ស័យបានផ្ញើម៉ូតូទុកនៅក្នុងរោងចក្រនោះឲ្យសន្តិសុខជួយមើល។ ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកជននេះក៏បានស្ទុះទៅចាប់ឱបចង្កេះនាងពីក្រោយជាប់ រួចហើយអូសដៃឡើងជិះម៉ូតូកង់បីឥណ្ឌា១គ្រឿងនាំនាងទៅកាន់ផ្ទះរបស់ខ្លួន(ផ្ទះជនសង្ស័យ)។ លុះពេលទៅដល់ជនសង្ស័យបានអូសដៃនាងចូលទៅក្នុងផ្ទះនោះ រួចហើយទុកនាងឲ្យនៅក្នុងនោះម្នាក់ឯង ហើយជននេះបានដើរចេញក្រៅរួចចាក់សោទ្វារពីខាងក្រៅជាប់រួចបានត្រឡប់ទៅយកម៉ូតូនៅឯរោងចក្រវិញ។
ប្រភពខាងលើបានឲ្យដឹងបន្ថែមទៀតថា ក្រោយត្រឡប់មកពីយកម៉ូតូនៅរោងចក្រទៅដល់ផ្ទះវិញ ជនសង្ស័យបានចាក់សោទ្វារផ្ទះចូលទៅរួចបានធ្វើសកម្មភាពចាប់នាងរំលោភ។ ខណៈនោះនាងបានអង្វរថា កុំអីនាងមិនស្រួលខ្លួនទេ ប៉ុន្តែជននេះមិនស្ដាប់ឡើយ ហើយបន្តរំលោភរហូតបានសម្រេចដូចបំណង។ ក្រោយមកនាងក៏បានចាកចេញពីផ្ទះខាងលើនោះរហូតដល់លាម៉ោង៤ល្ងាចថ្ងៃដដែលទើបប្ដឹងឲ្យនគរបាលចុះទៅឃាត់ខ្លួនជនសង្ស័យនាំទៅសាកសួរនិងចាត់ការតាមច្បាប់តែម្ដង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram