Ronaldo វិលត្រឡប់ទៅចូលរួមហ្វឹកហាត់ជាមួយក្រុមវិញ

(មេនឆេស្ទឺ)៖ ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Cristiano Ronaldo បានវិលត្រឡប់ទៅហ្វឹកហាត់ជាមួយក្រុមវិញ បន្ទាប់ពីត្រូវបានបញ្ជាឲ្យធ្វើការហ្វឹកហាត់ម្នាក់ឯងកាលពីសប្តាហ៍មុន ដោយអ្នកចាត់ការ Erik ten Hag។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

Ronaldo វ័យ ៣៧ឆ្នាំ បានបដិសេធក្នុងការចូលលេង ក្នុងនាមជាកីឡាករជំនួស នៅពេលប៉ះក្រុម Tottenham កាលពីថ្ងៃពុធសប្តាហ៍មុន ហើយបន្ទាប់មក ត្រូវបានដកចេញពីក្រុមនៅក្នុងការប្រកួតលទ្ធផលស្មើ ១-១ ប៉ះតោខៀវ Chelsea កាលពីថ្ងៃសៅរ៍ក្នុងលីគ។
លោក Ten Hag ក្រោយមកបានលើកឡើងថា វានឹងមាន «ផលវិបាក» សម្រាប់សកម្មភាពរបស់គាត់។
វាត្រូវបានគេដឹងថា មានការទំនាក់ទំនងគ្នារវាងកីឡាករ Ronaldo និងលោក Ten Hag ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។
វត្តមានរបស់កីឡាករសញ្ជាតិព័រទុយហ្គាល់នៅក្នុងការហ្វឹកហាត់ជាក្រុមនេះ នាំឲ្យមានការយល់ថា លោកកំពុងប្រជែងសម្រាប់ការប្រកួតក្នុងពូល E នៃព្រឹត្តិការណ៍ Europa League ដោយធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Sheriff Tiraspol។
ជាមួយគ្នានោះ ខ្សែការពារ Harry Maguire និងខ្សែបម្រើ Donny van de Beek ក៏បានហ្វឹកហាត់ផងដែរនៅថ្ងៃអង្គារ បន្ទាប់ពីមានបញ្ហារបួស កាលពីពេលថ្មីៗនេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram