ផ្សារអូររាំងឪ ត្រូវបន្តបិទការចេញ-ចូល ១៤ថ្ងៃបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩
ត្បូងឃ្មុំ៖រដ្ឋបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដោយសារស្ថានភាពឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅស្រុកអូររាំងឳ ពុំទាន់ថមថយនិងបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជារៀងរាល់ថ្ងៃជាបន្តបន្ទាប់ ។

ដូច្នេះដើម្បីបង្ការ ការពារ ទប់ស្កាត់ និង កាត់ផ្តាច់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ , រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបន្តបិទការចេញ-ចូល ជាបណ្ដោះអាសន្ន ទាំងក្នុងនិងក្រៅបរិវេណផ្សារអូររាំងឪ ដែលស្ថិតនៅភូមិ៤កើត ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ រយៈពេល១៤បន្ថែមទៀត ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ និង មានសេចក្ដីសម្រេចថ្មីមកជំនួស ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះ ៕
