ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាធិបតីភាពក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគីរី…..

ខេត្តមណ្ឌលគីរី៖កាលពីថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ត្រូវថ្ងៃ ទី២២ខែមេសា ឆ្នាំ២០២០ លោក វណ្ណា ម៉ាប់ អភិបាលរងស្រុកពេជ្រាដានិងជំនួសមុខអោយលោក មើល សឿន

អភិបាលនៃគណៈអភិបាលស្រុកពេជ្រាដា បានទទួលស្វាមគន៌វត្តមានដ៏ខ្ពង់ខ្ពស់ ឯ ឧ ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរី អញ្ជើញជាធិបតីភាពក្នុងពិធីសំណេះសំណាលនិងវិធីការពារនៃការឆ្លងនៃមេរោគកូវីដ១៩ប្រជាពលរដ្ឋជាង១០០គ្រួសារ។ក្នុងនោះឯ ឧ ស្វាយ

សំអ៊ាងបានចែកជូនដល់ប្រជាពលរដ្ឋនូវសម្ភារៈមានដូចជា៖
១ ចែកគ្រាប់ពូជសណ្ដែកបាយដល់ប្រជាកសិករ១០០គ្រួសារ
២ ផ្សព្វផ្សាយពីវិធានការការពារ covid 19 និងការធ្វើអនាម័យជាប់ជានិច្ច
៣ ប្រគេនបច្ច័យ ដល់ព្រះសង្ឃវត្តអូរធែល ទឹកប្រាក់ ៤១មឺុនរៀលនិង បា្រក់ដុល្លាចំនួន២០០$


៤ ពិនិត្យមើលទីតាំងការដាំដុះនូវបន្លែរបស់បងប្អូនប្រជាកសិករ
៥ ត្រួតពិនិត្យមណ្ឌលសម្រាប់ថែទាំនិងតាមដានជំងឺcovid19នៅក្នុងឃុំពូជ្រៃស្រុកពេជ្រាដាខេត្តមណ្ឌលគីរី។ក្រោយពីបញ្ចប់ការងាររួចមកឯ ឧ ស្វាយ សំអ៊ាង


អភិបាលនៃគណៈអភិបាលខេត្តបានក្រើនរំលឹកដល់ប្រជាកសិករជួយគិតគូរពីការដាំដុះឡើងវិញអោយបានច្រើនជាងមុនដើម្បីធ្វើការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកទៅតាមតម្រូវការជៀសវាងការនាំយកផលលិតផលកសិកម្មមកពីប្រទេសជិតខាង។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram