ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើង បានអញ្ជើញប្រគល់រថយន្ត ជូនដល់បណ្តាការិយាល័យ…..


រាជធានីភ្នំពេញ៖កាលព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២០ នៅបញ្ជាការដ្ឋានកងទ័ព ជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើង បានអញ្ជើញប្រគល់រថយន្ត

ជូនដល់បណ្តាការិយាល័យចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលមានរថយន្តចំនួន១៥ គ្រឿង ជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានឧបត្ថម្ភដល់បញ្ជាការកងទ័ពជើងគោកដើម្បីប្រតិបត្តិការការងារប្រចាំថ្ងៃរបស់ការិយាល័យនីមួយៗ ។

ឯកឧត្តម មេបញ្ជាការកងទ័ព ជើងគោកក៏បានផ្តាំផ្ញើដល់នាយទាហាន នាយទា ហានរង និងពលទាហានទាំងអស់ត្រូវចេះបង្ការទប់ស្កាត់

និងធ្វើអនាម័យជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការ ការពារ ការឆ្លងរាលដាលក្នុងកងទ័ពពីម្នាក់ទៅម្នាក់នូវវីរ៉ុសកូវីដ

១៩ដ៏កាចសាហាវនេះដែលកំពុងរាតត្បាតពាស ពេញពិភពលោកយើងនេះ។ ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើងជាលំដាប់សូមបងប្អូនត្រូវប្រុងប្រយ័ត្នខ្ពស់

ទាំងអស់ដោយឧស្សាហ៍លាងដៃនិងសាប៊ូ ឬអាលកុលឲ្យបានញឹកញាប់ ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram