ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ និងក្រុមការងារ បានចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សា នៅវិទ្យាល័យ ហ៊ុន សែន ភ្នំសំពៅ….
ខេត្តបាត់ដំបង៖នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងក្រុមការងារ បានអញើញចុះពិនិត្យ សមិទ្ធិផលកំពុងសាងសង់ និងត្រូវសិក្សាបន្ថែម ក្នុងការស្ដារប្រឡាយ មួយចំនួន ក្នុងឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្នុងដំណើរចុះត្រួតពិនិត្យនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ និងក្រុមការងារ បានចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សា នៅវិទ្យាល័យ ហ៊ុន សែន ភ្នំសំពៅ បន្ទាប់មកឯកឧត្តមបន្តចុះត្រួតពិនិត្យទីតាំង ដើម្បីធ្វើការស្ដារប្រឡាយ ឲ្យនាំទឹកមកប្រឡាយបឹងក្រសាល និងសិក្សាលើការធ្វើអាងស្ដុកទឹក។
ក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ និងក្រុមការងារ បានចុះសិក្សានៅប្រឡាយ ដែលត្រូវស្ដារ នៅស្ដារប្រឡាយរងលេខ១៦ នៅចំណុចបឹងបែន ភូមិសំបួរមាស រួចបានបន្តដំណើរចុះសិក្សា ការស្តារប្រឡាយរងលេខ១៥ នៅចំណុចបឹងវែង ក្នុងភូមិស្ទឹងកើត ដែលមាន ប្រវែងប្រហែល ៨០០ម៉ែត្រ ដោយសិក្សាលើការស្ដារ និងការធ្វើអាងសម្រាប់ស្ដុកទឹក ព្រមទាំងសាងសង់ស្ពានបេតុង ឆ្លងកាត់ប្រឡាយផងដែរ។
បន្តដំណើរក្នុងការចុះត្រួតពិនិត្យនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ និងក្រុមការងារ ក៏បានចុះពិនិត្យការសាងសង់ស្ពានបេឡេ ដែលជាអំណោយ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលសិ្ថតនៅភូមិសសរពក ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង៕






