ថ្លើមធំមែន!!ហ៊ានវាយប្លន់យកម៉ូតូមួយគ្រឿងពីបុរសម្នាក់ មិនបានសម្រេច នៅគោលដៅសមត្ថកិច្ចកំពុង ការញក្បួន ចាប់វាយខ្មោះភ្លាម
ភ្នំពេញ: ជនសង្ស័យម្នាក់បានធ្វើសកម្មភាពវាយទៅលើបុរសម្នាក់ទៀតកំពុងជិះម៉ូតូឈប់ភ្លើងស្តុប ប្លន់យកម៉ូតូមិនបានសម្រេច ខណៈកម្លាំងសមត្ថកិច្ច កំពុងដាក់កម្លាំងការញរក្បួនព្រោងព្រាត នៅតាមដងផ្លូវ ឃើញក្របួចជាប់ភ្លាមៗ។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង ០៨ យប់ថ្ងៃទី០៤ ខែមីនាឆ្នាំ ២០២២ នៅចំណុចមុខក្រុមហ៊ុន toyota តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់ជិះម៉ូតូ pcx ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1JA-4473ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់ចាំភ្លើងស្តុប ខណះនោះក៍លេចមុខជនសង្ស័យម្នាក់ ធ្វើដំណើរដោយថ្មើរជើង មកលោតវាយទៅលើរូបគាត់ប្លន់យកម៉ូតូមិនបានសម្រេច ធ្វើឲ្យរូបតែរូបមានការប្រតាយប្រតប់ជាមួយជនសង្ស័យ មួយប្រ៉ាវ ធ្វើឲ្យផ្អើលឆោឡោ ដល់កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខកំពុងដាក់កម្លាំងពង្រាយនៅតាមដងផ្លូវការពារក្បួនគណៈប្រតិភូ ឃើញហេតុការណ៍នេះក៏បានចុះទៅអន្តរាគមន៍និងចាប់វាយខ្នោះជនសង្ស័យភ្លាម។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការនគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ចំណែកជនងគ្រោះសមត្ថកិច្ចបាននាំមកដាក់ពាក្យបណ្ដឹងផងដែរ៕

