សុទ្ធតែចាស់អស់ហើយ បើករថយន្តស៊េរីទំនើប lexus nx200t បុកខឿនស្ពានអាកាសស្ទឹងមានជ័យកល់ជាប់ទៅមុខលែងរួច

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់រួមដំណើរនឹងបុរសវ័យចំណាស់ម្នាក់ទៀតបើករថយន្ត lexus nx200t មួយគ្រឿងបានគេចពីកង់បីមួយគ្រឿងជ្រុលទៅបុកខឿនស្ពានអាកាសស្ទឹងមានជ័យបណ្តាលឲ្យកល់ជាប់ទៅមុខលែងរួចនិងរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ១០ នាទីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២២ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងលិចតាមបណ្ដោយផ្លូវ ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់រួមដំណើរនឹងបុរសវ័យចំណាស់ម្នាក់ទៀតបើករថយន្ត lexus nx200 t មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AY-8756ធ្វើដំណើរតាមបណ្តោយផ្លូវ ២១៧ ទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានគេចពីកង់បីមួយគ្រឿងក៍ជ្រុលទៅបុកខឿនស្ពានអាកាសស្ទឹងមានជ័យពេញទំហឹងបណ្ដាលឲ្យរថយន្ដកល់ជាប់ទៅមុខលែងរួច ភ្លាមនោះត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នារួជួយរុញរថយន្តទំលាក់ចុះមកក្រោមវិញនិងរកការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram