បុរសម្នាក់បើករថយន្តបែនដឹកដីបុករថយន្ត priusពីក្រោយរងការខូចខាតបន្តិចបន្តួច មិនចុះពីលើរថយន្តមកដោះស្រាយ អង្គុយចុចទូរស័ព្ទធ្វើព្រងើយ

ភ្នំពេញ: បុរសម្នាក់បើករថយន្តបែនដឹកដីមួយគ្រឿងជ្រុលចង្កូតទៅបុករថយន្ត toyota prius ពីក្រោយរងការខូចខាតបន្តិចបន្តួចចំណែកតែកុងមិនចុះមកដោះស្រាយអង្គុយចុចទូរស័ព្ទធ្វើព្រងើយ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩និង ១០ នាទីយប់ថ្ងៃទី ០៤ ខែមីនាឆ្នាំ ២០២២នៅត្រង់ចំណុចស្តុបផ្សារដីហុយ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តបែនដឹកដីចំនួនពីរគ្រឿងបើកប្រដេញគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយទៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបែនមួយគ្រឿងបានបើកទៅ ផុត ឯរថយន្តបែនមួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ3D-1154 បើកបរដោយបុរសម្នាក់ បានជ្រុលចង្កូតទៅបុករថយន្តtoyota prius ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2BJ-0019បើកស្របទិសគ្នានៅខាងមុខ បណ្ដាលឲ្យកំពិតផ្នែកខាងក្រោយចំហៀងខាងឆ្វេងបន្តិចបន្តួច ខណះនោះតៃកុងរថយន្តបែនមិនចុះមកដោះស្រាយនោះទេ នៅអង្គុយចុចទូរស័ព្ទធ្វើព្រងើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានហៅតែកុងរថយន្តបែនឲ្យចុះមកក្រោមហើយបានធ្វើការសម្រុះសម្រួលគ្នាជាមួយខាងភាគីរថយន្ត toyota prius ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram