សមត្ថកិច្ចឃាត់ខ្លួនបានសង្ស័យចំនួន២ នាក់ ករណីពាក់ព័ន្ធនឹងគ្រឿងញៀន នៅស្រុកគងពិសី…

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី ២១.១២.២០២០ វេលាម៉ោង ១៣:៤៥នាទី បានឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រង់ចំណុចខ្នងប្រឡាយខាងកើតភូមិក្រសាំងផ្អែម ឃុំអង្គពពេល ចំនួន២នាក់ ៖ ១- ឈ្មេាះ រ៉េត ជូ ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិក្រសាំជីមែ ឃុំវាល ស្រុកគងពិសី
២- ឈ្មេាះ ជា ពិសិដ្ឋ ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមព្រៃស្បូវ ឃុំជង្រុក ស្រុកគងពិសី ។


វត្ថុតាងដកហូតរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាគ្រឿងញៀន ចំនួន ១៣កញ្ចប់(តូច៦, មធ្យម៧)ថ្នាំគ្រាប់ WY ពណ៌ផ្កាឈូក ចំនួន ២០គ្រាប់
ជញ្ជីងអេឡិចត្រូនិច១គ្រឿង ទូរស័ព្ទដៃ២ គ្រឿង ម៉ូតូកង់បី ពណ៍ស១គ្រឿង ឧបករណ៍វេចខ្ចប់ និងប្រើប្រាស់មួយចំនួន ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram