គ្រាន់តែ១យប់សោះ!!កាប់ប្លន់ពីករណីផ្សេងគ្នា យកម៉ូតូមួយគ្រឿង និងស្លាកលេខម៉ូតូមួយគ្រឿង បានសម្រច មិនខានសមត្ថកិច្ច នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ

ភ្នំពេញ: នៅខណ្ឌពោធិសែនជ័យ វេលាម៉ោងទៀបភ្លឺឈានចូលថ្ងៃទី២១ ខែ កុម្ភ:ឆ្នាំ ២០២២ មានករណីកាប់ប្លន់ពីកន្លែងផ្សេង យកម៉ូតូមួយគ្រឿងម៉ាកនីក និងស្លាកលេខម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២២ បានសម្រេច បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូន ទៅសង្រ្គោះនៅឯមន្ទីរពេទ្យ និងយុវជនពីរនាក់រងរបួសស្រាល ចំណែកជនសង្ស័យគេចខ្លួនដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ច។

ករណីទី១/នៅវេលាម៉ោង០៣ទៀបភ្លឺឈានចូលថ្ងៃទី២១ ខែកុម្ភ:ឆ្នាំ ២០២២នៅចំណុចមុខ រោងចក្រក្រោន តាមបណ្ដោយផ្លូវ វ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ មានជនសង្ស័យជិត២០នាក់ជិះម៉ូតូប្រមាណជា១០គ្រឿងប្រដាប់ដោយដាវធ្វើសកម្មភាពដេញកាប់ទៅលើយុវជនម្នាក់ជិះម៉ូតូនីកមួយគ្រឿងមិនចាំស្លាកលេខបណ្តាលរងរបួសធ្ងន់ ចំណែកជនសង្ស័យបានលើកយកម៉ូតូជនរងគ្រោះ ជិះគេចខ្លួនដោយសុវត្តិភាព ឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ ។

ករណីទី២/ម៉ោង៣និង២០នាទីយប់ទៀបភ្លឺ ឈានចូលថ្ងៃទី២១ កុម្ភ: ឆ្នាំ២០២២ នៅចំណុចមុខ សាលារៀន អន្តជាតិ ប៊េធី តាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ មានក្រុមជនសង្ស័យចំនួនប្រមាណជា១០នាក់ជិះម៉ូតូ៥គ្រឿងប្រដាប់ដោយកាំបិតនិងដុំថ្ម បានធ្វើសកម្មភាពកាប់និងគប់ទៅលើ យុវជនពីរនាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ២០២២ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1AJ-6776 បណ្តាលឲ្យជនរងគ្រោះភ័យស្លន់ស្លោរត់យករួចខ្លួនបណ្តាលឲ្យរងរបួសស្រាល ចំណែកជនសង្ស័យបានកាប់យកស្លាកលេខម៉ូតូយកទៅបាត់ រួចនាំគ្នាជិះគេចខ្លួនបាត់អស់ មិនរំខានដល់សមត្ថកិច្ច។

ក្រោយកើតហេតុជនរងគ្រោះដែររងរបួសស្រាលបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ចំណែកជនរងគ្រោះម្នាក់រងរបួសធ្ងន់កំពុងសង្គ្រោះនៅឯមន្ទីពេទ្យ។

ប្រជាពលរដ្ឋនាំគ្នាលើកឡើងថាស្ទើរៀងរាលយប់តែងតែ មានក្មេងស្ទាវបង្កហិង្សាដេញកាប់គ្មាជាញឹកញាប់ តែមិនដែរឃើញសមត្ថកិច្ចបង្ក្រាបបានសោះ តើមកពីមូលហេតុអ្វី? ដូចនេះដែរប្រជាពលរដ្ឋស្នើដល់លោកម៉ម វុធ្ធី អធិការនគរបាលខណ្ឌពោធិសែនជ័យ មេតាពង្រឹងការល្បាត ក្នុងមូលដ្ឋាន ជាពិសេសនៅតាមបណ្តោយផ្លូវវ៉េងស្រេង ចាប់ពីសួនការណាឌីយ៉ា រហូតមកដល់រង្ចង់មូលចោមចៅ ដើម្បីការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភូមិ ឃុំ មានសុវត្ថិភាព៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram