សមត្ថកិច្ចខណ្ឌ៧មករា ចាប់ឃាត់ខ្លួនក្រុមក្មេងស្ទាវប្រុសស្រីបាន១៣នាក់ បន្ទាប់ពីជិះដេញកាប់គ្នារញ៉េរញ៉ៃពេញផ្លូវ….


រាជធានីភំ្នពេញ៖ ក្មេងស្ទាវប្រុសស្រីចេញដើរលេងយប់ បែរជាជិះដេញវាយនិងដេញកាប់គ្នាយ៉ាងអាណាធិបតេយ្យ ត្រូវបានកម្លាំងល្បាតអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចេញអន្តរាគមន៍បានទាន់ពេលវេលា ឃាត់ខ្លួនជនបង្ករមានប្រុសមានស្រី ចំនួន១៣នាក់ រួចបញ្ជូនទៅសាកសួរភ្លាមៗកាលពីវេលាម៉ោង០៤:៤៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចផ្លូវលេខ១១៨ ភូមិ៧សង្កាត់មិត្តភាពខណ្ឌ៧មករារាជធានីភ្នំពេញ។


យោងតាមរបាយការណ៍របស់នគរបាលខណ្ឌ៧មករា បានអោយសារព័ត៌មានដឹងថាដឹងថា ជនបង្កទាំង១៣នាក់ (ស្រី៤នាក់) រួមមាន ៖
១.ឈ្មោះ វ៉ាន ណារុន ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ផ្ទះលេខ៣២អ៊ី៦ ឃាត់ខ្លួន (ពិនិត្យទឹកនោមមានសារធាតុញៀន)
២.ឈ្មោះហឹម គឹមហុង ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ផ្ទះមិនចាំលេខ ផលូវ ១២៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា ឃាត់ខ្លួន(ពិនិត្យទឹកនោមគ្មានសារធាតុញៀន)
៣.ឈ្មោះ រ៉េត សុខចាន់ ភេទ ប្រុស អាយុ ១៦ ឆ្នាំជនជាតិ ខ្មែរ មុខរបរ គ្មាន មានទីលំនៅផ្ទះលេខ មិនចាំ ផ្លូវ១២៨ សង្កាត់ មនោរម្យ ខណ្ឌ៧មករា ឃាត់ខ្លួន( ពិនិត្យទឹកនោមគ្មានសារធាតុញៀន)


៤.ឈ្មោះ គយ ផុនណាដែន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងកាត់សក់ មានទីលំនៅ ផ្ទះលេខ ១៩អ៉ឺ៥ ផ្លូវ៩៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា ឃាត់ខ្លួន (ពិនិត្យទឹកនោមគ្មានសារធាតុញៀន)
៥.ឈ្មោះ ស្រេង ប្រុសពៅ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវ១២៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា ឃាត់ខ្លួន. (ពិនិត្យទឹនោមមានសារធាតុញៀន)
៦.ឈ្មោះ ខន ពុទ្ធិរិទ្ធ ភេទ ប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ថ្នាក់ទី១០A2. សាលាស៊ីសុវត្ថិ មានទីលំនៅ ផ្ទះលេខ៧អ៉ឺ២ ផ្លូវ១២៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា ឃាត់ខ្លួន (ពិនិត្យទឹកនោមគ្មានសារធាតុញៀន)
៧.ឈ្មោះ ចំរើន ធៀន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១០C1 សាលាឬស្សីកែវ មានទីលំនៅផ្ទះលេខមិនចាំ ភូមិបឹងឈូក សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ឃាត់ខ្លួន (ពិនិត្យទឹកនោមគ្មានសារធាតុញៀន)
៨.ឈ្មោះ ហុង ឧត្តម វរៈបុត្រ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១០B-23 សាលាឬស្សីកែវ មានទីលំនៅ ផ្ទះលេខ៤៩អ៉ឺ០ ផ្លូវលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ឃាត់ខ្លួន (ពិនិត្យទឹកនោមគ្មានសារធាតុញៀន)
៩.ឈ្មោះ សៀឌី ធារ៉ាត់ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១០A1 សាលាស៊ីសុវត្ថិ មានទីលំនៅ ផ្ទះមិនចាំលេខ ផ្លូវ១២៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា ឃាត់ខ្លួន (ពិនិត្យទឹកនោមគ្មានសារធាតុញៀន)
១០.ឈ្មោះ ណុប រ៉ូហ្សា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ៣អ៊ឺ៣ ផ្លូវ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា ឃាត់ខ្លួន( ពិនិត្យទឹកនោមគ្មានសារធាតុញៀន)
១១.ឈ្មោះ រុន ស្រីនិត ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មាទីលំនៅផ្ទះលេខ៣អ៊ឺ៣ ផ្លូវ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា ឃាត់ខ្លួន (ពិនិត្យទឹកនោមគ្មានសារធាតុញៀន)


១២.ឈ្មោះ ហុង ស្រីកា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅ១៣អ៉ឺ៣ ផ្លូវ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា ឃាត់ខ្លួន (ពិនិត្យទឹកនោមគ្មានសារធាតុញៀន)
១៣.ឈ្មោះ កែវ គឹមអៀង ភេទស្រី អាយុ១៦ មុខរបរសិស្សថ្នាក់ទី១០A1 សាលាបាក់ទូក មានទីលំនៅផ្ទះលេខ ៤១អ៉ឺ៣ ផ្លូវ១៦៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា ឃាត់ខ្លួន (ពិនិត្យទឹកនោមគ្មានសារធាតុញៀន) ។
ជនរងគ្រោះ ទី១.ឈ្មោះ ចាន់តារា សុខតូ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៩A សាលាច្បាអំពៅ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវ៣៩៦ សង្កាត់ច្បាអំពៅ២ ខណ្ឌច្បាអំពៅ ពុំមានរងរបួសទេ ជនរងគ្រោះ និងទី២.ឈ្មោះ ព្រំ រក្សា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១១ សាលាឥន្ទ្រទេវី ស្នាក់នៅផ្ទះលេខ ភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រងរបួសមុខសងខាង+ក្បាល និងប្រអប់ដៃទាំង២ ប្រអប់ជើងខាងស្តាំ ។
វត្ថុតាងនិង សំភារះដកហូតបានពីជនបង្កររួមមាន ៖ កាំបិតចំនួន១, ម៉ូតូ ចំនួន៦គ្រឿង ៖ ទី១ ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GG-8386 , ទី២ ម៉ាក Suzuki Nex ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GX-6868 , ទី៣ ម៉ាក Qbix ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GY-9471 , ទី៤ ម៉ាក Suzuki nex ពាក់ស្លាកលេខភ្នំពេញ 1IF8752 , ទី៥ ម៉ាក Suzuki nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HU-3762, ទី៦ ម៉ាក zoome X ពាក់ស្លាកលេខភ្នំពេញ 1GN-9827 ។
បច្ចុប្បន្នជនបង្កររួម ចំនួន១៣នាក់(ស្រីចំនួន៤នាក់) កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram