ផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ បន្តផ្អាកដំណើរការបន្ថែម៧ថ្ងៃទៀត រហូតដល់ថ្ងៃទី១៤ ខែឧសភា….

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្តផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ សម្រាប់រយៈពេល ៧ថ្ងៃ បន្ថែមទៀត គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី៨ ខែឧសភា រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។
ក្នុងសេចក្តីសម្រេចដែលបានធ្វើឡើងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ត្រូវបានបន្តផ្អាកដំណើរការជា បណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ សម្រាប់រយៈពេល ៧(ប្រាំពីរ )ថ្ងៃ គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។


សូមបញ្ជាក់ថា៖ ផ្សារក្នុងរាជធានីភ្នំពេញ បានផ្អាកដំណើរការជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ដោយចាប់ផ្តើមដំបូងលើផ្សារ អូរឫស្សី ដោយសារតែមានគណៈកម្មការ សន្តិសុខផ្សារ និងអាជីវករផ្សារឆ្លងកូវីដ-១៩។ ក្រោយមក ក៏មានអាជីវករនៅផ្សារចាស់ ផ្សារកណ្តាល ផ្សារដើមគ និងផ្សារនាគមាសជាដើម បានឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់រហូតដល់រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកដំណើរការផ្សារជាបន្តបន្ទាប់ ដែររហូតដល់ប្រកាសផ្អាកផ្សារទាំងអស់ ដោយសារការរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram