បា ញ់ ស ម្លា ប់ តួស្រីហើយ បា ញ់ ខ្លួន ឯងតាមក្រោយ កណ្តាលទីប្រជុំជន
ខេត្តស្ទឹងត្រែង÷ ករណីឃាតកម្មមួយដ៏គួរឲ្យរន្ធត់ បានកើតឡើងនៅផ្សារសាមគ្គីក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង
វេលាម៉ោង ៥.០០នាទីល្ងាចថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២១។លោកវរសេនីយ៍ឯក វ៉ាសុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌរបស់ស្នងការនគរបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា ករណីឃាតកម្ម ខាងលើនេះជនដៃដល់បានប្រើកាំភ្លើងម៉ាកឡុកបាញ់លើនារីរងគ្រោះចំនួនបីគ្រាប់ហើយផ្ទុះពីរគ្រាប់ស្អុយ១គ្រាប់ បាញ់នារីរងគ្រោះមួយគ្រាប់និង បា ញ់ ខ្លួនឯងមួយគ្រាប់មួយគ្រាប់ទៀតស្អុយ។បើតាមសេចក្ដីរាយការណ៍មួយបានឲ្យដឹងករណីឃាតកម្មខាងលើនេះ ថាអាចបណ្ដាលមកពីស្នេហាត្រីកោណ។

តាមការបញ្ជាក់ពីសាច់ញាតិរបស់នារីរងគ្រោះបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះសឿនណារីអាយុប្រហែល 22ឆ្នាំបច្ចុប្បន្នរស់នៅភូមិរាជានុកូលសង្កាត់ស្ទឹងត្រែងក្រុងខេត្តស្ទឹងត្រែង។ ដោយឡែកបុរសដែលបាន បា ញ់ ស ម្លា ប់ នារីរងឍគ្រោះនោះហើយបាញ់ខ្លួនឯងតាមក្រោយនោះ មានឈ្មោះ សារុំ អាយុប្រហែល ៣០ឆ្នាំ។ តាមសាច់ញាតិរបស់នារីរងគ្រោះបានឲ្យដឹងថានៅសល់ប្រហែលបីបួនថ្ងៃទៀត និងរៀប ចំពិធីសែនប្រេង ជាមួយនឹងគូដណ្ដឹងសព្វថ្ងៃ តែជាអកុសលនៅថ្ងៃទី ២៥ខែមិថុនាឆ្នាំ ២០២១ វេលាម៉ោងប្រហែល ៥ ល្ងាចនេះស្ថិតនៅផ្សារសាមគ្គីក្រុងស្ទឹងត្រែង ក៏មានការ បា ញ់ ស ម្លា ប់ ទៅលើនារីរងគ្រោះតែម្ដង ៕

