អំណោយរបស់លោកឧត្តមសេនីយ៍ទោ នឹម ច័ន្ទតាណា និង លោកជំទាវ ប៉ុល មុន្នីរ័ត្ន ប្រគល់ជូនសាលាសង្កាត់ភ្នំពេញថ្មី….

អំណោយរបស់លោកឧត្តមសេនីយ៍ទោ នឹម ច័ន្ទតាណា និង លោកជំទាវ ប៉ុល មុន្នីរ័ត្ន ត្រូវជាកូនប្រុសបង្កើត អ្នកម៉ែ ហ៊ុន សុីណាត តាមរយះលោក សេក ស៊ីថា និង លោកវរសេនីយ៍ទោ សូត្រ សៅនរ៉ា ប្រគល់ជូនសាលាសង្កាត់ភ្នំពេញថ្មីកាលពីរសៀល ថ្ងៃទី7ខែ ឧសភា ឆ្នាំ២០២១ លោក សេក ស៊ីថា និង លោកវរសេនីយ៍ទោ សូត្រ សៅនរ៉ា នាំយកអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ទោ នឹម ច័ន្ទតាណា និង លោកជំទាវ ប៉ុល មុន្នីរ័ត្ន ព្រមទាំងបុត្រ មកប្រគល់ជូនសាលាសង្កាត់ភ្នំពេញថ្មី អំណោយទាំងនោះរួមមាន៖ អង្ករ 30បាវ ក្នុងមួយបាវទំនង់10គីឡូ ទឹកសុទ្ធ30កេស មីចំនួន 30កេស ម៉ាស 50 ប្រអប់ ដើម្បីឧបត្ថម្ភដល់រដ្ឋបាលសង្កាត់ភ្នំពេញថ្មី ព្រមទាំងកងកំលាំងសណ្តាប់ធ្នាប់ ភូមិ និងប្រជាការពារភូមិ ដែលបានធ្វើការបំពេញកាត្វកិច្ច ក្រោយពីបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ដើម្បីរួមចំណែកការពារប្រជាពលរដ្ឋនៅក្នុងស្ថានភាព នៃការរីករាលដាលមេរោគកូវីត១៩។តាមការបញ្ជាក់របស់លោក សេក ស៊ីថា អំណោយរបស់លោកឧត្តមសេនីយ៍ទោ នឹម ច័ន្ទតាណា និង លោកជំទាវ ប៉ុល មុន្នីរ័ត្ន ព្រមទាំងបុត្រ គឺជាការរួមចំណែកលើកស្ទួយ និង លើកទឹកចិត្តដល់រដ្ឋបាលសង្កាត់ភ្នំពេញថ្មី លោក ឈុំ សារាយ ចៅសង្កាត់ភ្នំពេញថ្មី បានថ្លែងអំណរគុណ ដល់ទឹកចិត្តមនុស្សធម៌របស់ លោកឧត្តមសេនីយ៍ទោ នឹម ច័ន្ទតាណា និង លោកជំទាវ ប៉ុល មុន្នីរ័ត្ន ព្រមទាំងបានជូនពរក្រុមគ្រួសាជួបតែសំណាងល្អ ជៀសផុតពីការឆ្លងនៃមេរោគកូវីត១៩នេះផងដែរ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram