រាជរដ្ឋាភិបាលមានផែនការចាក់វ៉ាក់សាំងជូនពលរដ្ឋប្រមាណ ៥ លាននាក់នៅក្នុងឆ្នាំ ២០២១ នេះ….

ភ្នំពេញ៖ «ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូរឹង-១៩សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២១»គឺជាសមាសភាគគន្លឹះដ៏ចម្បងដែលចូលរួមបប្រើឲ្យគោលបំ ណង នៃ“ការបង្កើតភាពស៊ាំសហគមន៍ទៅនឹងជំងឺកូវីដ-១៩នៅក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា”។ហើយដែលនៅក្នុងឆ្នាំ២០២១ នេះគ្រោងចាក់វ៉ាក់សាំងសម្រាប់តំបន់អាទិភាពខ្ពស់និងតំបន់អាទិភាពមធ្យមចំនួនដែលគ្រប់ដណ្តាប់លើរាជធានីខេត្តចំនួន ២៥ ស្មើនិង៧០ក្រុង/ស្រុកដែលមានចំនួនសរុបមនុស្ស ប្រមាណ ៤,៩៤០,០០០ នាក់និងត្រូវការវ៉ាក់សាំងប្រមាណ ៩,៩ លានដូស ។
នៅក្នុង«ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូរឹង១៩សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២១»នេះរាជរដ្ឋាភិបាលបានកំណត់នូវ ជំហាននៃការចាក់វ៉ាក់សាំងសម្រាប់តំបន់អាទិភាពខ្ពស់យោងតាមផែនការលទ្ធកម្មវ៉ាក់សាំងជាធរមាន។ប្រទេសកម្ពុជារំពឹងថានឹងទទួលបានវ៉ាក់សាំងបន្ថែ ម ៧ លានដូសពីខែ ឧសភា ដល់ខែកក្កដា និង ២,៥ លានដូសទៀតពីខែសីហា ដល់ខែកញ្ញា ។ វ៉ាក់សាំងដែលរំពឹង ថានឹងទទួលបាននេះមានចំនួនគ្រប់គ្រាន់ដើម្បីសម្រេចឲ្យបាននូវ«យុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជំងកូដ-១៩នៅតំបន់អាទិភាពខ្ពស់សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គមសេដ្ឋកិច្ចនៅកម្ពុជានៅក្នុងឆ្នាំ២០២១» ។


ផ្អែកលើមូលដ្ឋាននេះនិងដោយយោងលើលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងកន្លងមក,ការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំនៅក្នុងតំបន់អាទិភាពខ្ពស់នឹងត្រូវរៀបចំឡើងជា ៣ ជំហាន អនុលោមតាមអភិក្រម «ផ្ការីក»ចាប់ផ្តើមចេញពីរាជធានីភ្នំពេញដែលជាបេះដូងនៃប្រទេសហើយពង្រីកចេញទៅតាមភាពសំខាន់នៃតំបន់ និងភាពប្រទាក់ក្រឡាគ្នានៃសង្គម-សេដ្ឋ កិច្ចនៅក្នុងតំបន់អាទិភាពខ្ពស់ទាំងអស់ដូចខាងក្រោម ៖
ជំហានទី១-ពីខែឧសភាដល់ពាក់កណ្តាលខែកក្កដាឆ្នាំ២០២១៖ផ្តោតលើក្រុមប្រជាជនទាំងអស់ចាប់ពីអាយុ១៨ឆ្នាំឡើងដែលធ្វើការនិងរស់នៅក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តា លទាំងមូល( គ្របដណ្តប់ប្រមាណ ២៥ ក្រុង/ស្រុក/ខណ្ឌ) ដែលមានចំនួនសរុបជិត ២,៥ លាននាក់និងត្រូវការវ៉ាក់សាំងចំនួនជិត ៥ លានដូស ។
ជំហានទី២-ពីពាក់កណ្តាលខែកក្កដា ដល់ខែកញ្ញា ឆ្នាំ ២០២១៖ផ្តោតលើក្រុមប្រជាជនចាប់ពីអាយុ ១៨ ឆ្នាំឡើងដែលធ្វើការ និង រស់នៅក្នុងខេត្តចំនួន ១១គ្របដណ្តប់៣៣ក្រុង/ ស្រុក( តាកែវ, កំពង់ស្ពឺ, កំពង់ឆ្នាំង កំពង់ ចាម, ព្រៃវែង, ក្រុងព្រះសីហនុ, ស្វាយរៀង, សៀមរាប, បន្ទាយមានជ័យ, កែប និង សំពត់ ) ដែលមានចំនួនសរុបជាង ២លាននាក់ និង ត្រូវការវាក់សាំងចំនួនជាង ៤ លានដូស ។


ជំហានទី៣-ពីខែតុលា ដល់ខែ វិច្ឆិកា ឆ្នាំ២០២១៖ផ្តោតលើក្រុមប្រជាជនចាប់ពីអាយុ១៨ ឆ្នាំឡើងដែលធ្វើការ និង រស់នៅក្នុងខេត្តចំនួន១២ គ្របដណ្តប់១២ ក្រុង/ស្រុក(កោះកុង, ឧត្តរមានជ័យ, ប៉ៃលិន, ពោធិ៍សាត់, បាត់ដំបង, ស្ទឹងត្រែង, ត្បូងឃ្មុំ, រតនគីរី, ព្រះវិហារ, កំពង់ធំ, ក្រចេះ និង មណ្ឌលគីរី) ដែលមានចំនួនសរុបជាង ៤,៤ សែននាក់ និងត្រូវ ការវាក់សាំងចំនួនប្រមាណ ៩ សែនដូស ។
ដោយសារវាក់សាំងដែលរំពឹងថានឹងមកដល់កម្ពុជានៅក្នុងខែឧសភា និង មិថុនាមានចំនួនលើសពីតម្រូវការជាក់ស្តែងសម្រាប់ប្រើប្រាស់នៅក្នុងជំហានទី១,ការចាក់វ៉ាក់សាំងជំហាន ទី ២នៅ តំបន់មួយចំនួនដែលមានការផ្ទុះរីករាលដាលខ្លាំងដូចជា ក្រុងព្រះសីហនុ និងក្រុងប៉ោយប៉ែត ឬ នៅតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ដូចជា ក្រុងសៀមរាប, បាវិត និង កែប ក៏អាចនឹងចាប់ផ្តើមទន្ទឹមគ្នានឹងជំហានទី ១ ផងដែរអាស្រ័យលើលទ្ធភាពនិងសមត្ថភាពនៅក្នុងការរៀបចំចាត់ចែងកម្លាំងដើម្បីអនុវត្ត ។ រីឯតំបន់ដទៃទៀតដែលមិនបាន រៀបរាប់មុននេះអាចនឹងត្រូវចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទៅតាមការកំណត់ខាងលើគឺពីពាក់កណ្តាលខែកក្កដាដល់ខែកញ្ញា ឬអាចចាប់ផ្តើមលឿនជាងកាលកំណត់ក្នុងករណី ដែលការចាក់វ៉ាក់សាំងនៅក្នុងជំហានទី ១ ចប់បានលឿន និង មាននិងមាននៅសល់វ៉ាក់សាំងសម្រាប់ចាក់បន្តទៀត ។
គួរបញ្ជាក់បន្ថែមថាជាគោលការណ៍ការកំណត់នូវជំហាន និង ថិរវេលាខាងលើនេះមានលក្ខណៈជាការចង្អុលបង្ហាញដើម្បីងាយប៉ាន់ប្រមាណលទ្ធភាពក្នុងការអនុវត្តប៉ុណ្ណោះ ។ ដោយឡែកការអនុវត្តជាក់ស្តែងអាចមានវិសាលភាព និងល្បឿនខុសពី ជំហាន និង ថិរវេលាចង្អុលបង្ហាញខាងលើអាស្រ័យលើសមត្ថភាពក្នុងការអនុវត្តផែនការចាក់វ៉ាក់សាំងនិងម្យ៉ាងទៀតលើបរិមាណនិងល្បឿននៃការទទួលបានវ៉ាក់សាំង ។

ជាគោលដៅរួមសម្រាប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងតំបន់អាទិភាពខ្ពស់នេះគឺត្រូវសម្រេចឲ្យ បាននៅក្នុងឆ្នាំ ២០២១ នេះ,កាន់ តែឆាប់កាន់តែប្រសើរ ។ ដោយឡែក, ការចាក់វ៉ាក់សាំងជូនប្រជាជនចាប់ពីអាយុ ១៨ ឆ្នាំឡើងដែលធ្វើការនិង រស់នៅក្នុងតំបន់អាទិភាពមធ្យម និងទាបនឹងត្រូវរៀបចំលម្អិតទៅតាមក្រោយដោយអាស្រ័យលើផែនការនៃការបញ្ជាទិញវ៉ាក់សាំង និង ការវិវឌ្ឍនៃជំងឺកូវីដ- ១៩ ក៏ដូចជាអាស្រ័យលើលទ្ធផលនៃការអនុវត្តយុទ្ធនា ការជាតិចាក់វ៉ាក់សាំងជូនប្រជា ជនចាប់ពីអាយុ ១៨ ឆ្នាំឡើង ដែលធ្វើការ និង រស់នៅក្នុងតំបន់អាទិភាពខ្ពស់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram