កំពុងតែអង្គុយចាំឌុបសង្សារស្រាប់តែលេចមុខក្មេងស្ទាវមួយក្រុមបានទាញដាវដេញកាប់…
ភ្នំពេញ÷ក្មេងស្ទាវមួយក្រុមជិះម៉ូតូមួយគ្រឿងបានទាញដាវដេញកាប់ទៅលើយុវជនម្នាក់មិនត្រូវដោយជនរងគ្រោះបានផ្តួលម៉ូតូចោលស្រែកឲ្យគេជិតខាងជួយ រួចជនបង្កបានដកសោម៉ូតូពីជនរងគ្រោះ ជិះរត់គេចខ្លួនបាត់ទៅ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងនៅវេលាម៉ោង១១ និង៣០ នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២១ ចំណុចជាប់ការ៉ាស់សាំង PTT ស្ថិតនៅតាមបណ្តោយផ្លូវ សហពន្ធរុស្សុី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

