រថយន្តហាយឡែនឌ័រ បើកទៅបុករថយន្តកូរ៉ូឡា…
ភ្នំពេញ÷រថយន្តហាយឡែនឌ័រមួយគ្រឿងបើកបក្នុងល្បឿនលឿនមិនប្រយត្ន័បានជ្រុលចង្កូតទៅបុករថយន្តកូរ៉ូឡាកំពុងតែបើកឆ្លងផ្លូវចំពីចំហៀងខាងមុខពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតទាំងសងខាង ។ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង០០និង១៥ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមនា ឆ្នាំ ២០២១ ចំណុចជាប់សាលារៀនទួនហ្វារ ស្តិតនៅតាមបណ្តោយផ្លូវ១៧៣ កែងនឹងផ្លូវ៣១០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញរថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2-K 8399 បើកបរដោយស្រ្តី២នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ១៧៣ ទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជា៤ ស្រាប់តែគាត់ឃើញមានរថយន្តម៉ាកហាយឡែនឌ័រពណ៌ស្ករពាក់ផ្លាកលេខ ភ្នំពេញ2-AR 5876 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៣១០ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន មកបុកចំពីចំហៀងពីមុខខាងស្តាំរថយន្តកូរ៉ូឡាពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតទាំងសង ខាង៕

