KTVហ្គោល18 ត្រូវបានកម្លាំងនគរបាលក្រុងភ្នំពេញ និងនគរបាលខណ្ឌទួលគោកបង្រ្កាបនឹងឃាត់ខ្លួនមនុស្សជិត១០០នាក់…

(ភ្នំពេញ) ៖ កម្លាំងស្នងការនគរបាលរាជធានី ភ្នំពេញ និងកម្លាំងនគរបាលខណ្ឌទួលគោក បានឡោមព័ទ្ធ ឆ្មក់ចុះបង្រ្កាបទីតាំង ដែលមានយីហោ KTVហ្គោល១៨ ( បិទយីហោបណ្ដោះអាសន្ន កែប្រែជាភោជនីយដ្ឋាន ) បង្កប់ដោយថ្នាំគ្រវី កាលពីវេលា ម៉ោង៩យប់ថ្ងៃអង្គារ ទី២៥ ខែសីហាឆ្នាំ២០២០ ត្រង់ចំណុចផ្លូវ ២០៦ កែងនឹងផ្លូវ ២១៩នៅក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


ប្រភពព័ត៌មានបឋមបានឱ្យដឹងថា កម្លាំងនគរបាលក្រុង និងកម្លាំងនគរបាលខណ្ឌ បានឆ្មក់បង្ក្រាប ចូលឆែកឆេរ ក្នុងបន្ទប់KTVខាងលើ បានរកឃើញថ្នាំគ្រវីមួយចំនួនធំ និងដកហូតម៉ូតូនិងរថយន្ត ស៊េរីទំនើបជាច្រើនគ្រឿង រួមនឹងឃាត់មនុស្ស៩៣នាក់ ។


ប្រតិបត្តិការនោះ សមត្ថកិច្ចបាន ដាក់កម្លាំងឡោមព័ទ្ធ ចូលឆែកឆេរ និងបំពេញប្រតិបត្តិការចប់ រហូតទៅដល់ម៉ោង៦ព្រឹក ឈានចូលថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ ដោយមនុស្សទាំងអស់ រួមនិងវត្ថុតាង បានបញ្ជូនតាម រថយន្ត ទៅស្នងការនគរបាល រាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់ ហើយទីតាំងត្រូវបានបិទជាបណ្ដោះអាសន្ន ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram