អាជ្ញាធរបិទទីតាំងពិគ្រោះនិងព្យាបាលឯកជនចំនួន ៣កន្លែង ពាក់ព័ន្ធនឹងករណីសង្ស័យវិជ្ជមានកូវីដ១៩…

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី២២ ខែមីនា បានប្រកាសប្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ ថា ករណីសង្ស័យវិជ្ជមានកូវីដ-១៩ លើបុរសម្នាក់ ឈ្មោះ ប៊ូ វណ្ណៈរាជ ដែលបានចូលពិនិត្យ និងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យខេត្ត។ ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខេត្តសូមធ្វើការបិទផ្អាកនូវបន្ទប់ពិគ្រោះ និង ព្យាបាលជំងឺឯកជនចំនួន ០៣ កន្លែងជាបណ្តោះអាសន្នដូចជា៖
១. បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ឈុន ប្រុស នៅផ្សារកំពង់ស្ពឺ ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន
២. បន្ទប់ពិគ្រោះ និង ព្យាបាលជំងឺ អ៊ុច សិតត្បូ នៅផ្សារក្រាំងចេក ភូមិគោកសណ្តែក ឃុំក្រាំងចេក ស្រុកឧដុង្គ
៣. បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ លឿង ចិន្តា ស្ថិតនៅភូមិញសង្កាត់កណ្តោលដុំ ក្រុង ច្បារមន ។


បច្ចុប្បន្នបុគ្គលដែលសង្ស័យខាងលើ បាននិងកំពុងសម្រាកតាមដាន និង ព្យាបាលនៅមន្ទីពេទ្យ មិត្តភាពខ្មែរ-សូវៀត។ ជាមួយគ្នានេះរដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធ ជាមួយនឹងបុគ្គលសង្ស័យដូចបានបញ្ជាក់ជូនខាងលើមេត្តាទៅពិនិត្យ និងយកសំណាកនៅមន្ទីរពេទ្យ ខេត្ត ឬ មណ្ឌលសុខភាពដែលនៅជិតលំនៅឋានរបស់បងប្អូន និង ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំង បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងធ្វើចត្តាឡីស័កខ្លួនឯងមួយរយៈសិន៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram