ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២-៨ ខែមីនា, អាចមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ ពីកម្រិតខ្សោយទៅបង្គួរដោយអន្លើ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២-៨ ខែមីនា ឆ្នាំ២០២២។
ក្នុងអំឡុងរយៈពេលនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលដូចតទៅ៖

  • ពីថ្ងៃទី២-៤ ខែមីនា ឥទ្ធិពលនៃជ្រលងសម្ពាធទាប ដែលរុញពីក្រោមឡើងលើមក ពីមហាសមុទ្រឥណ្ឌា និងឥណ្ឌូនេស៊ី ក្នុងកម្រិតខ្សោយ។
  • ពីថ្ងៃទី៥-៨ ខែមីនា ឥទ្ធិពលនៃសម្ពាធទាប ដែលកើតឡើងនៅលើប្រទេសកម្ពុជា និងថៃ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
    ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
  • អាចមានភ្លៀងដោយអន្លើ លាយឡំនឹងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅបង្គួរ។
    ២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣២-៣៦ °C
  • អាចមានភ្លៀងដោយអន្លើ លាយឡំនឹងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម។
    ៣៖ តំបន់មាត់សមុទ្រ
  • សីតុណ្ហភាពអប្បបរមា មានពី ២១-២៦ °C
  • សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C
  • អាចមានភ្លៀង លាយឡំនឹងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅបង្គួរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram