សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ ឆ្លងផែនការ សកម្មភាព ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម….


រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ កិច្ចប្រជុំ ឆ្លងផែនការសកម្មភាព ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដោយ មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ព្រមទាំង ស្ថាប័ន អង្គភាព ពាក់ព័ន្ធ ជាច្រើនផងដែរ។


ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជម្រាបជូន សម្ដេចក្រឡាហោម ស ខេង អំពីការរៀបចំផែនការសកម្មភាព ហើយការងារនេះជាលើកទី១ដែលអគ្គនាយកដ្ឋាន បានរៀបចំផែនការសកម្មប្រចាំ ឆ្នាំបែបនេះ ហើយផែនការសកម្មភាពនេះ គឺមានសារៈសំខាន់ណាស់

និងជាផែនទីបង្ហាញផ្លូវដើម្បីងាយស្រួលក្នុងអនុវត្តការងារនៅក្នុងឆ្នាំ២០២០។
ឯកឧត្តមបញ្ជាក់ថា ផែនការសម្មភាពនេះ ត្រូវបានរៀបចំឡើងយោងតាមអនុសាសន៍ដឹក នាំ របស់សម្ដេចក្រឡាហោម ស ខេង ក្នុងពិធីបិទសន្និបាត កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០។ ជាងនេះទៅទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន លើកឡើងថា ការគ្រប់គ្រងអត្តសញ្ញាណបុគ្គល មានសារៈសំខាន់ជាគន្លឹះ និងជាមូលដ្ឋានគ្រឹះនៃកិច្ចការ អាទិភាព របស់រាជរដ្ឋាភិបាល ដូចជា ការគ្រប់គ្រងរដ្ឋបាលដែនដី ,ការថែរក្សាសន្ដិសុខ សណ្ដាប់ ធ្នាប់ សាធារណៈ ,ការធានានូវសិទ្ធិផលប្រយោជន៍ស្របច្បាប់មូល ដ្ឋានរបស់បុគ្គល

,ការលើកកម្ពស់ផ្ដល់សេវាសាធារណៈ និងការជំរុញអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិជាដើម។ ឯកឧត្តមបន្ថែមថា ដើម្បីពង្រឹងក្នុងការគ្រប់គ្រង អត្តសញ្ញាណបុគ្គល រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កាលពីខែមេសា ឆ្នាំ២០១៤ ក្នុងគោលដៅពង្រឹង ប្រសិទ្ធភាពលើការគ្រប់គ្រង និងផ្ដល់សេវាសាធារណៈ អត្តសញ្ញាណកម្មប្រជាពលរដ្ឋ។
ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្តលប្រសាសន៍ណែ នាំផង ដែរថា «ផែនការសកម្មភាព ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម មានសារៈសំខាន់ណាស់ ដើម្បីឲ្យមានភាពជាក់លាក ហើយងាយស្រួល ដល់ការសម្រប សម្រួលថវិកា ដើម្បីបម្រើការងារក៏ដូចជា

បង្កើនប្រសិទ្ធភាពនៃការចាត់ចែងការងារ តាមតួនាទីរបស់នាយកដ្ឋាននីមួយៗ ដែលចំណុះអោយអគ្គនាយកដ្ឋាន អត្តសញ្ញា ណ កម្ម»។ សម្ដេចក្រឡាហោម បន្ដថា រហូតដល់ពេលនេះ ក្រសួងបានឆ្លងអនុម័តផែនការ សកម្មភាព របស់អគ្គនាយកដ្ឋានមួយចំនួនផងដែរដូចជា អគ្គស្នងការដ្ឋាននគរបាលជាតិ រាជបណ្ឌិតសភា អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ជាដើម៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram