អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក១១ថ្ងៃប៉ូលិសចាប់ផាកពិន័យយានយន្តជិត២ម៉ឺនគ្រឿង….

រាជធានីភ្នំពេញ៖ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករយៈពេល១១ថ្ងៃគឺគិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១១ខែឧសភាឆ្នាំ២០២០សមត្ថកិច្ចបានរកឃើញយានយន្តល្មើសច្បាប់សរុបចំនួន១៩.០០៤គ្រឿង។ក្នុងនោះម៉ូតូចំនួន១៤.២៧១គ្រឿងនិងរថយន្តចំនួន៤.៧៣៣គ្រឿង។រថយន្តតូចមានចំនួន៣.៨៩៣គ្រឿងនិងរថយន្តធំមានចំនួន៨៤០គ្រឿង។នេះបើយោងតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯកឆាយគឹមខឿនអគ្គស្នងការរងនគរបាលជាតិនិងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។


លោកឧត្តមសេនីយ៍ឯកឆាយគឹមខឿនបានបន្តទៀតថាសម្រាប់ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩នៅថ្ងៃទី១១ខែឧសភាឆ្នាំ២០២០បានដំណើរការយ៉ាងរលូនមិនមានបាតុភាពអ្វីកើតឡើងនោះទេ។សមត្ថកិច្ចបានរកឃើញយានយន្តល្មើសសរុបចំនួន១.២៣១គ្រឿង។ក្នុងនោះមានម៉ូតូចំនួន៨៩៤គ្រឿងបទល្មើសភាគច្រើនសម្រាប់ម៉ូតូគឺមិនពាក់មួកសុវត្ថិភាព។
ល្មើសសញ្ញាដឹកលើសចំណុះស្រវឹងអត់ស្លាកលេខនិងនិយាយទូរស័ព្ទពេលបើកបរ។រថយន្តចំនួន៣៣៧គ្រឿងក្នុងនោះមានរថយន្តតូចចំនួន២៨២គ្រឿងនិរថយន្តធំចំនួន៥៥គ្រឿង។

សម្រាប់រថយន្តភាគច្រើនគឺលើសល្បឿនអត់ប័ណ្ណបើកបរល្មើសសញ្ញាអត់ខ្សែក្រវ៉ាត់លើសចំណុះស្រវឹងនិងនិយាយទូរស័ព្ទពេលបើកបរ។
ទាក់ទងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍រយៈពេល៧ថ្ងៃ គិតពីថ្ងៃទី១-៧ ខែឧសភា ធៀបសប្តាហ៍ទី៤ ខែមេសា ឆ្នាំ២០២០ គ្រោះថ្នាក់កើតឡើង ៤៣លើក/៥៥លើក ថយចុះ ១២លើក ស្លាប់២៤នាក់/៣៥នាក់ ថយចុះ ១១នាក់ និងរបួស ៥៦នាក់/៥៨នាក់ ថយ ២នាក់។ ធៀបសប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០១៩ : គ្រោះថ្នាក់៤៣លើក/៩៥លើកថយ៥២លើកស្លាប់២៤នាក់/៤០នាក់ថយ១៦នាក់និងរបួស៥៦នាក់/១១៥នាក់ ថយ ៥៩នាក់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram