ករណីរថយន្ត Macedes មួយគ្រឿងបើកបុកគូថ Prius ខ្ទេចទាំង២ ចុងក្រោយ ម្ចាស់ Macedes យល់ព្រមសងថ្លៃខួចខាតឲ្យម្ចាស់ Prius ដើម្បីបញ្ចប់រឿង..!

ភ្នំពេញ៖ នៅវេលាម៉ោង ២២និង០៥នាទីយប់ ថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២១ មានករណីរថយន្ត Macedes ពាក់ស្លាកលេខ ភ្នំពេញ 2AL-7989 ពណ៌ ស បើកបរដោយបុរសម្នាក់ បានបើកបោះពួយយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុករថយន្តម៉ាក Prius ពណ៌ខ្មៅពាក់ស្លាកលេខ 2BL 3902 មួយគ្រឿងពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ រឺឯរថយន្ត Macdes ក៏រងការខូចខាតផ្នែកមុខយ៉ាងដំណំដូចគ្នា។ ដោយហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ6A ត្រង់ចំនុចភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


បើតាមការឲ្យដឹងពីម្ចាស់រថយន្ត Macdes បានឲ្យបណ្ដាញសារព័ត៌មានដឹងនៅយប់នេះថា រូបលោកបើកបរតែម្នាក់ឯងធ្វើដំណើរពីភ្នំពេញទៅផ្ទះនៅឯបុរីប៉េងហួត ពីត្បូងទៅជើងស្របទិសគ្នាក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំនុចកើតហេតុស្រាប់តែវាក់អើនឹងរថយន្តម៉ាក Prius ក៏ជ្រុលទៅបុករថយន្ត Prius ពីក្រោយយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យរថយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំ ហើយក្នុងរថយន្តPriusមានគ្នា២នាក់ប្តីប្រពន្ធនិងកូនតូចមួយ។


ក្រោយពេលកើតហេតុពុំមានបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ពេលនោះម្ចាស់រថយន្តទាំងពីរ បានចុះមកធ្វើការដោះស្រាយគ្នានៅនឹងកន្លែងកើតហេតុដើម្បីធ្វើការបញ្ចប់រឿងតែម្តង រីឯខាងម្ចាស់រថយន្តPriusទាមទារឲ្យខាងម្ចាស់រថយន្តបង្ករ សងថ្លៃការខូចខាតនិងជួសជុលធ្វើឲ្យដូចដើមវិញ រួចហើយខាងម្ចាស់រថយន្តបង្ករក៏យល់ព្រមទទួលធ្វើសងទាំងអស់ទៅឲ្យខាងរថយន្តPrius ផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram