រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២០…

ខេត្តកំពត៖ ព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តកំពត។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ដោយឡែកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ចូលរួមតាមរយះ Video Online (Zoom Meeting) នៅតាមមន្ទីរ-អង្គភាពរៀងៗខ្លួន។


កិច្ចប្រជុំនាព្រឹកនេះផ្តោតសំខាន់ទៅលើ៖ សេចក្តីព្រាងរបាយការណ៍ប្រចាំខែ កក្កដា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត, ដីកាស្តីពីការបង្កើតក្រុមការងារទទួលបន្ទុកព័ត៌មានរដ្ឋបាលខេត្តកំពត, ផ្សព្វផ្សាយលទ្ធផលនៃការចុះធ្វើសិក្ខាសាលានៅតាមបណ្តាក្រុង ស្រុក របស់គណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១, ផ្សព្វផ្សាយលិខិតលេខ ២១៥៣ ស.ជ.ណ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាពសង្គមតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាក៕
ប្រភព៖ រដ្ឋបាលខេត្តកំពត

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram