ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីកាច់ក ម៉ូតូ…

ភ្នំពេញ ៖ ប្រទះឃើញម៉ូតូម៉ាកក្លិចពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1IP-1638 ជនសង្ស័យកាច់ក មកពីម្ដុំផ្លូវ៣៣៩សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ យកមកដាក់ផ្ញើនៅផ្ទះក្រោមដីដែលមានទីតាំងតាមបណ្ដោយផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅវេលាម៉ោ៩និង៥០នាទីយប់ថ្ងៃទី២២ខែមីនាឆ្នាំ២០២១។


ជនសង្ស័យ ២ នាក់ជិះម៉ូតូមួយគ្រឿងម៉ានិចពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ1AR-6854 ជិះចូលទីតាំងនេះ បម្រុងយកម៉ូតូដែលកាច់កបាននោះចេញ តែត្រូវកម្លាំងសមត្ថកិច្ចបុកចូលខ្ទប់ចាប់វាយខ្នោះភ្លាមៗ។ ជនសង្ស័យទី១មានឈ្មោះ ធំ រដ្ឋា ហៅជ័យអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ,ជនសង្ស័យទី២មានឈ្មោះ គូ ថេរ៉ា អាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដ ។សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌឫស្សីកែវ សហការជាមួយនឹងសមត្ថកិច្ចប៉ុស្តិ៍ បាននាំខ្លួនជនសង្ស័យទាំង២នាក់និងវត្ថុតាងម៉ូតូ ២គ្រឿងយកទៅប៉ុស្តិ៍ទួលសង្កែទី១ដើម្បីសួរនាំ រួចទំនាក់ទំនងសមត្ថកិច្ចខណ្ឌទួលគោកមកទទួលយកជនសង្ស័យនិងវត្ថុតាងម៉ូតូទាំង២គ្រឿង ទៅចាត់ការបន្តតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram