បងស្រីបង្កើតរបស់តារាចម្រៀងនាង វី ឌីណែត ត្រូវបានគេរកឃើញថា ឆ្លងវីរុសជំងឺកូវីដ១៩…

រាជធានីភ្នំពេញ ៖ ដំណឹងដ៏រន្ធត់ចិត្ត បងស្រីបង្កើតរបស់តារាចម្រៀងនាង វី ឌីណែត ត្រូវបានគេរកឃើញថា ឆ្លងវីរុសជំងឺកូវីដ១៩ បន្ទាប់បងស្រីតារាចម្រៀងរូបនេះ ត្រូវបានគេរកឃើញឆ្លងនៅក្នុងហាងកែសម្ជស្សមួយកន្លែង។ នេះបើតាមការប្រកាសរបស់លោក អ៊ឹម ជីវ៉ា តាមរយៈហ្វេសប៊ុកផេកសិល្បករកម្ពុជា នាថ្ងៃនេះ។


បើតាមអ្វីដែលផេកខាងលើ បានសរសេរបង្ហោះនោះបានឱ្យដឹងថា នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នេះ មនុស្សចំនួន៤នាក់ទៀតហើយ រកឃើញឆ្លងវីរុសកូវីដ-១៩ នៅក្នុងហាងកែសម្ផស្សមួយកន្លែងឈ្មោះថា «Master Care Cambodia» ដែលមានទីតាំងនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។


ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៤នាក់នេះ មានម្នាក់គឺជាស្ត្រីមានផ្ទៃពោះ៧ខែ ដែលត្រូវបានឲ្យដឹងថា គឺជាបងស្រីបង្កើតរបស់តារាចម្រៀង វី ឌីណែត មានឈ្មោះថា វី ឌីណា ។ បច្ចុប្បន្ន អ្នកជំងឺទាំង ៤ នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke ។


ក្រោយដំណឹងនេះ បានបាចសាចក្នុងស្រទាប់មហាជននោះ គេសង្កេតឃើញមានបណ្តាមិត្តភក្តិ និងអ្នកលេងហ្វេសប៊ុកបានផ្ញើសារលើកកម្លាំងចិត្តដល់បងស្រីតារាចម្រៀង វី ឌីណែត យ៉ាងច្រើន ដោយសូមឱ្យរឹងមាំ និងឆាប់ជាវិលមកជុំគ្រួសារវិញ។


ដំណឹងនៃការឆ្លងជំងឺកូវីដ១៩ ទៅលើក្រុមគ្រួសាររបស់តារាចម្រៀងនាង វី ឌីណែត នាពេលនេះ គឺជាដំណឹងដ៏រន្ធត់ថ្មីមួយទៀត ក្នុងពេលដែលម្តាយរបស់នាង ទើបទទួលមរណភាពមិនទាន់បានប៉ុន្មានផងដោយសារជំងឺដ៏កាចសាហាវមួយនេះ ខណៈ វី ឌីណែត ក៏កំពុងសម្រាកព្យាបាលនៅឡើយដោយសារជំងឺនេះដូចគ្នា៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram