កម្លាំងនគរបាលនឹងចាប់ផ្តើមត្រួតពិនិត្យការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង តាមគោលដៅសំខាន់ៗ

រាជធានីភ្នំពេញ៖ យប់នេះលេងសើចមិនបានទេផាកពិន័យវាស់ជាតិអាកុលហដឹកឡេហើយលើកដាក់រថយន្តទៅលេងស្នងការទៀតកម្លាំងនគរបាលនឹងចាប់ផ្តើមត្រួតពិនិត្យការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងតាមគោលដៅសំខន់ៗនៅទូទាំងរាជធានីភ្នំពេញ ចាប់ពីម៉ោង១១យប់ ថ្ងៃចន្ទ ទី០៨ រហូតដល់ម៉ោង២៖៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារិ៍ ទី០៩ ខែមិនា ឆ្នាំ២០២០ននេះ បើតាមរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។


យោងតាមមាត្៧៧ថ្មីនៃច្បាប់ស្តីចរាចរណ៍ផ្លូវគោកបានចែងថាជនណាបើកបរយានយន្តពេលខ្លួនស្ថិតក្រោមឥទ្ធិពលជាតិស្រវឹងដោយមានជាតិអាល់កុលចាប់ពី០.៤០មិល្លីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី០.៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅត្រូវពិន័យជាប្រាក់២០ម៉ឺនរៀលសម្រាប់អ្នកបើកបរម៉ូតូម៉ូតូកង់បីឬម៉ូតូសណ្តោងរ៉ឺម៉ក៤០ម៉ឺនរៀល សម្រាប់យានយន្តធុនស្រាល និង៨០ម៉ឺនរៀលសម្រាប់យានយន្តធុនធ្ងន់។

ដោយឡែកជនបើកក្រោមឥទ្ធិពលជាតិស្រវឹងហើយធ្លាប់ទទួលរងការពិន័យម្តងរួចមកហើយតែនៅតែបន្តប្រព្រឹត្តខុសក្នុងកំលុងពេលខែរាប់ពីការពិន័យលើកមុននោះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ៦ខែនិងពិន័យជាប្រាក់ពី៨០ម៉ឺនរៀលទៅ ៤លានរៀល៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram