៦ថ្ងៃៈ ឃាត់ខ្លួនមេខ្យល់ ចំនួន ៣៥នាក់…

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានប្រាប់ នៅល្ងាចថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២១ថាៈ មេខ្យល់ដែលនាំមនុស្ស ឆ្លងកាត់ព្រំដែនខុសច្បាប់ គឺព្រំដែនកម្ពុជា-ថៃ-វៀតណាម ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន ចំនួន ៣៥ នាក់ គិតចាប់ពីថ្ងៃទី១៣ – ១៨ ខែកុម្ភៈ ឆ្នាំ២០២១ ។


ប្រភពដដែល បានបញ្ជាក់ថាៈ មេខ្យល់នាំប្រជាពលរដ្ឋ ឆ្លងដែនខុសច្បាប់ ដែលសមត្ថកិច្ច ចាប់ខ្លួន មានដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ ប៉ៃលិន កំពត ស្វាយរៀង តាកែវ និងខេត្តកោះកុង។ មេខ្យល់ បានប្រើល្បិចថ្មី ដោយនាំមនុស្ស ឆ្លងដែនខុសច្បាប់ ប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ច ដោយបានដាក់បង្កប់ មនុស្សនៅក្នុងរថយន្ត ដឹកផ្លែឈើ។


មន្ត្រី បានបន្តថាៈ ការស្វែងរក និងទប់ស្កាត់ ពលករគេចវេះ ពីការធ្វើចត្តាឡីស័ក គឺគិតចាប់ពីថ្ងៃទី១៣ – ១៨ ខែកុម្ភៈ ឆ្នាំ២០២១ មានចំនួន ៥៤ នាក់ ក្នុងនោះស្រី ២៨ នាក់ និងបានបញ្ជូនទៅ មណ្ឌលធ្វើចត្តាឡីស័ក។ ពលករដែល គេចវេះ ពីការធ្វើចត្តាឡីស័ក មានដូចជា ខេត្តតាកែវ ចំនួន ២១នាក់ (ស្រី ១០នាក់) , ខេត្តត្បូងឃ្មុំ មានចំនួន ១៣ នាក់ (ស្រី ៨នាក់) , ខេត្តស្វាយរៀង ចំនួន ៩នាក់ (ស្រី ៤នាក់) , ខេត្តព្រៃវែង ចំនួន ៦នាក់ (ស្រី ៣នាក់) និងខេត្តសៀមរាប ចំនួន ៥នាក់ (ស្រី ៣ នាក់)។


សូមជម្រាបថា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ នៅខេត្តជាប់ព្រំដែន ថៃ និងវៀតណាម បានខិតខំធ្វើការទប់ស្កាត់ ពលករឆ្លងដែន ខុសច្បាប់ និងស្រាវជ្រាវ រកមេខ្យល់ ដើម្បីនាំយកមកផ្តន្ទាទោស តាមច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram