អគ្គស្នងការរងនគរបាលជាតិ ចុះពង្រឹងការងារនគរបាលព្រំដែន…
បាត់ដំបងៈនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរង នគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាល នគរបាលព្រំដែន បានអញ្ជើញចុះពិនិត្យ កម្លាំងតាមគោលដៅជួរមុខ ក្នុងភូមិសាស្ត្រ ស្រុក កំរៀង ខេត្តបាត់ដំបង ដែលមានកម្លាំងនគរបាលវរៈព្រំដែនគោក និងកម្លាំងកងយោធពលខេមរភូមិន្ទ កំពុងបំពេញភារកិច្ច នៅទីនោះនៅរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ។

នាយឧត្តមសេនីយ៍ បានក្រើនរំលឹក និងជំរុញបន្ថែមទៀត ដល់កងកម្លាំង ត្រូវធ្វើសកម្មភាពល្បាត ត្រួតពិនិត្យ តាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រ ទទួលខុសត្រូវជាប់ជាប្រចាំ ចំពោះពលករ ដែលវិលត្រឡប់ មកពីទឹកដីថៃវិញ សូមនាំគាត់ មកធ្វើចត្តាឡីស័ក នៅទីកន្លែង ដែលបានរៀបចំទទួល ក្រៅពីនោះ ត្រូវបង្ក្រាបឱ្យខានតែបាន នូវមេខ្យល់ដែលតែងតែឆ្លៀតឱកាស ប្រព្រឹ ត្តនូវសកម្មភាពល្មើស គឺត្រូវចាប់ខ្លួន យកមកអនុវត្តតាមច្បាប់ ។

នាយឧត្តមសេនីយ៍ បាននាំយកនូវអំណោយ របស់់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានមីចំនួន ៥០ កេស ទឹកបរិសុទ្ធចំនួន ៥០ កេស ចែកជូនដល់កងកម្លាំងប្រចាំការ នៅគោលដៅជួរមុខផងដែរ៕


