នារីរូបស្រស់ម្នាក់បើករថយន្តព្រូសចុះត្រាំទឹកស្អុយ…

ភ្នំពេញ ៖ នារីម្នាក់បានបើករថយន្ត Toyota Prius មួយគ្រឿងបោះពួយយ៉ាងលឿនហើយជ្រុលចង្កូតបុករះបង្គោលឡាក់ និងកន្លែងលក់សាំង បណ្ដាលឲ្យរថយន្តធ្លាក់ប្រឡាយទឹកស្អុយ សំណាងល្អមិនមានអ្នករបួស។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ៖ មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BA-3202 បើកដោយនារីរូបស្រស់ម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនព្រមទាំងចុចស៊ីផ្លេផងដែរ ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃបុករះបង្គោលឡាក់បាក់២ដើមនិងតូបលក់សាំងរងខូចខាត ឯរថយន្តមិនទាន់អស់ល្បឿនក៏ធ្លាក់ចូលប្រឡាយទឹកស្អុយស្ទើរលិចបាត់ សំណាងល្អដែរម្ចាស់រថយន្តលូនចេញតាមកញ្ចក់មកលើគោកគេចខ្លួនបាត់។


ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុហើយបានឲ្យតំណាងម្ចាស់រថយន្តបង្កស្ទួចយកទៅជួសជុលដោយខ្លួនឯង ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram