ឃាត់ខ្លួនពលករប្រុស្រស្រីឆ្លងដែនពីប្រទេសថៃ ចំនួន១៤នាក់ដែលគេចវេះមិនចូលធ្វើចត្តាឡីស័ក…

បាត់ដំបង: កម្លាំងសមត្ថកិច្ចចម្រុះ សហការជាមួយកម្លាំងអន្តរាគមន៍ ឃាត់ខ្លួនពលករឆ្លងដែនពីប្រទេសថៃចំនួន១៤នាក់ ប្រុស៧នាក់ ស្រី៥នាក់ និងក្មេង២នាក់ ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបងបញ្ជូនទៅមណ្ឌលចត្តាឡីស័កកាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១ ។


កម្លាំងប៉ុស្ថិ៍នគរបាលការពារព្រំដែនគោកបានឲ្យដឹងថា ការឃាត់ខ្លួនពលករខ្មែរឆ្លងដែនខុសច្បាប់ទាំង១៤នាក់នេះ គឺដោយមានការណែនាំពីសំណាក់រាជរដ្ឋា ភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលទៅក្នុង សហគមន៍។
ពលករទាំង១៤នាក់ត្រូវសមត្ថកិច្ចចម្រុំដឹកតាមរថយន្ត ទួរីស១២ កៅអីដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡឺស័កស្រុកភ្នំព្រឹក៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram