អ្នកវិទ្យាសាស្ត្រប្រាប់មូលហេតុដែល វីរុសកូរ៉ូណាបំប្លែងខ្លួន ឆ្លងខ្លាំងជាងកូវីដ…
វីរុសកូរ៉ូណាបំប្លែងខ្លួននេះត្រូវបានគេរាយការណ៍ថា ឆ្លងខ្លាំងជាងវីរុសដើមរហូតដល់ទៅ៧០ភាគរយឯណោះហើយវាជាមូលហេតុមួយដែលធ្វើឲ្យប្រទេសអង់គ្លេសធ្លាក់ចូលក្នុងការបិទប្រទេសជាលើកទី៣។
ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា ភ័ស្តុតាងបង្ហាញពីមូលហេតុដែលវាឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតគឺថា វីរុសបានធ្លាក់ដល់បំពង់ករបស់មនុស្សដែលឆ្លងមេរោគ។

ការសិក្សារបស់ទីភ្នាក់ងារសុខភាពសាធារណៈអង់គ្លេសនិងសកលវិទ្យាល័យ Birmingham បានបង្ហាញថា ប្រហែល៣៥ភាគរយនៃអ្នកជំងឺដែលឆ្លងវីរុសបំប្លែងខ្លួនប្រភេទថ្មីនេះ គឺមានកម្រិតជំងឺកូវីដ១៩ខ្ពស់ណាស់នៅក្នុងខ្លួនរបស់ពួកគេ។
សំណាកត្រូវបានយកពីបំពង់កនិងច្រមុះ ហើយអ្នកនិពន្ធនៃការសិក្សានេះបាននិយាយថា កម្រិតមេរោគខ្ពស់នៅលើប្រដាប់ត្បារគឺត្រូវបានភ្ជាប់ទៅនឹងករណីធ្ងន់ធ្ងរបន្ថែមទៀតនៃជំងឺកូវីដ១៩។

អ្នកដឹកនាំការសិក្សាលោក Michael Kidd បាននិយាយថា ភ័ស្តុតាងនេះអាចជួយអ្នកវិទ្យាសាស្ត្រ ឲ្យស៊ើបអង្កេតអំពីរបៀបដែលវីរុសបម្លែងខ្លួនប្រភេទថ្មី បំបែកខ្លួនឯងកាន់តែច្រើនក្នុងខ្លួនមនុស្សម្នាក់ៗដែលវាឆ្លង។

ក្រុមអ្នកជំនាញបាននិយាយថា វាពិបាកណាស់ក្នុងការកំណត់ឲ្យបានច្បាស់នូវមូលហេតុដែលវីរុសបំប្លែងខ្លួនប្រភេទថ្មី នេះ រីករាលដាលយ៉ាងឆាប់រហ័ស។
លោក Sir Patrick Vallance ប្រធានទីប្រឹក្សាវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលបានឲ្យដឹងថា ដំណឹងល្អគឺថា ប្រសិនបើអ្នកមានវីរុសកូរ៉ូណាហើយនោះ អ្នកប្រហែលជាមានភាពស៊ាំជាមួយនឹងវីរុសថ្មីនេះ៕
