កម្ពុជាមានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូដ-១៩ ចំនួនជិត ៣ពាន់នាក់ហើយ…
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាថ្ងៃបើក យុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ជាលើកដំបូងមក ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ មានចំនួន ២៦៧៨នាក់ (ស្រី ១០០នាក់)។ នេះបើយោងតាមការ ឱ្យដឹងពី លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញ ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ក្នុងចំនួន ២៦ ៧៨នាក់នោះ អ្នកដែលបានចាក់វ៉ាក់សាំងរួចមានចំនួន ២១២២នាក់ (ស្រី ៦៥៨នាក់)។ ចំពោះអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់មានចំនួន ៥៥៦នាក់ (ស្រី៣០៥នាក់)។ ការមិនអនុញ្ញាតឱ្យចាក់ វ៉ាក់សាំងកូវីដ-១៩ដោយសារបុគ្គលនោះមានជំងឺផ្សេងៗ ឬប្រតិកម្មនឹងវ៉ាក់សាំងនេះ ដែលបានបញ្ជាក់ដោយគ្រូពេទ្យ ៕


