កម្ពុជាមិនទាន់អនុញ្ញាតឱ្យរៀបការ ពិធីជប់លៀង និងចាក់ធុងបាសរាំនោះទេ ចៀសវាឆ្លងវីរុសកូរ៉ូណា……


រាជធានីភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានមុននេះបន្តិច របស់នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង បានឱ្យដឹងថា រហូតដល់ម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី ១៨ ឧសភា ២០២០ យេីងពុំរកឃើញករណីជំងឺ COVID-19 ថ្មី ទេ ។


CDC បានបញ្ជាក់ថា ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។

យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។


យើងបានធ្វើតេស្តចំនួន 15242 ស្មើនឹង 937 ក្នុង១លាននាក់។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram