ការថែទាំសុខភាពល្អ និងអនាម័យខ្លួនប្រាណ-ដៃស្អាត ផ្សារភ្ជាប់ទៅនឹងការរក្សាបរិស្ថានល្អ គឺធ្វើឲ្យបុគ្គលមាំនសុខភាពរឹងមាំ ចៀសផុតពីការចម្លងជំងឺ ជាពិសេសការពារបាននូវការម្លងវីរុសកូវីដ-១៩។
អរគុណក្រសួងបរិស្ថានដែលបានចូលរួមចំណែកផលិតវីឌីអូឃ្លីបអប់រំសុខភាពនេះ ដោយសហការជាមួយក្រសួងសុខាភិបាល៖
ថ្ងៃនេះពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ទេ
រហូតដល់ម៉ោង ៨:៣០ ព្រឹក ថ្ងៃទី ៩ មិថុនា ២០២០ យើងពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ទេ ដូច្នេះចំនួនសរុបកូវីដ-១៩ ១២៦នាក់ ដដែល ចំនួនសម្រាកនៅមន្ទីរពេទ្យសល់ចំនួន២នាក់ ចំនួនជាសះស្បើយសរុប ចំនួន១២៤ នាក់ និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
បទល្មើសការកាប់បំផ្លាញផលអនុផលព្រៃឈើនៅតែកើតមានឡើងជាហូរហែរដដែលនៅខេត្តព្រះវិហារ
ខេត្តឧត្តរមានជ័យៈ នៅថ្ងៃ អង្គារ៍ ទី៩ ខែមិថុនា ឆ្នាំ២០២០ មានរថយន្តការ៉េមួយគ្រឿង ពាក់ស្លាកលេខ(ភ្នំពេញ3E-4005) បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងឆ្ពោះយកទៅចែកចាយនៅតាមដេប៉ូបណ្ដោយខេត្តនានា។ក្នុងនាមប្រជាពលរដ្ឋស្នើសុំដល់មន្រ្តីពាក់ព័ន្ធជួយធ្វើការទប់ស្កាត់ផងទានបើមិនមានការទប់ស្កាត់នោះទេពិតជាវិនាសហិនហោចអស់ហើយ។


