ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យអគ្គនាយកដ្ឋានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងអ្នកសារព័ត៍មាន ថតវីដេអូខ្លី….
ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យអគ្គនាយកដ្ឋានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងអ្នកសារព័ត៍មាន ។
ថតវីដេអូខ្លីបអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៣ ឆ្នាំ២០២០ ក្រោមប្រធានបទ “TVET ធ្វើឱ្យជីវិតកាន់តែប្រសើរ” ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជននិងផ្នែកឯកជនឱ្យបានយល់ដឹងអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស ក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ ១៩ ដែលតម្រូវឱ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ផ្អាកការសិក្សាជាបណ្តោះអាសន្ន ដោយអនុវត្តការសិក្សាពីចម្ងាយ ឬតាមអនឡាញ។
សូមសាធារណៈជន តាមដានការចាក់ផ្សាយវីដេអូខ្លីបនេះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ខាងមុខ។




