មនុស្សម្នាក់. ស្លា .ប់ . និងងាប់គោ ៧ក្បាលព្រោះតែ រន្ទះបាញ់ លាយឡំនិងខ្យល់កន្ត្រាក់…

ខេត្តកំពង់ធំ៖ មន្រ្តីនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំដំរី ស្លា ប់ បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះថា៖ ពលរដ្ឋម្នាក់ រស់នៅចំណុចឃុំដំរី ស្លា ប់ ស្រុកកំពង់ស្វាយ បាន ស្លា ប់ និងសត្វគោចំនួន ៧ក្បាល បានងាប់ក្នុងករណី គ្រោះធម្មជាតិ ដោយសារតែរន្ទះបាញ់ លាយឡំនិងខ្យល់កន្ត្រាក់កាលពីថ្ងៃទី២៧ ខែមេសាម្សិលមិញនេះ ។


មន្ត្រីនគរបាលដដែល បានបន្តថា៖ ជនរងគ្រោះ ស្លា ប់ នោះ ឈ្មោះ សៀង ឈឿន ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិ ល្វាជោម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។


ប្រភពដដែល បន្ថែមទៀតថា មុនពេលកើតហេតុ នៅវេលាម៉ោង១២ថ្ងៃត្រង់ខាងលើនេះ មានករណីខ្យល់កន្ត្រាក់កើតឡើងនៅចំណុចឃុំដំរី ស្លា ប់ ស្រុកកំពង់ស្វាយដែលបណ្តាលឱ្យរបើកទាំងស្រុងដំបូលផ្ទះ ប្រជាពលរដ្ឋចំនួន ១ខ្នង។ លុះនៅវេលាម៉ោង ៤និង២៤នាទី រសៀលថ្ងៃដដែល មានករណីរន្ទះបាញ់មួយ បានកើតឡើងស្ថិតនៅល្វាជោម និងភូមិក្រសាំង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងសត្វគោចំនួន ៧ ក្បាលបានងាប់ ដោយសាររន្ទះបាញ់។


ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញខាងកោសលវិច័យ បានចុះត្រួតពិនិត្យកន្លែងកើតហេតុ ដោយបានសន្ឋិដ្ឋានថា ករណីនេះពិតជា ស្លា ប់ ដោយសារគ្រោះធម្មជាតិពិតប្រាដកមែន រួចប្រគល់សព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកសត្វគោទាំងអស់ដែលងាប់នោះ ក៏បានប្រគល់ឲ្យម្ចាស់វិញ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram