សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលបានចុះឆែកឆេរកុងស៊ីបញ្ចាំនៅឃ្លាំងរំសេវ ដកហូតម៉ូតូបានចំនួន១៨គ្រឿង(ព័ត៍មានបឋម)

រាជធានីភ្នំពេញ ៖ ទីតាំង កុងស៊ី បញ្ចាំមួយ កន្លែង នៅ ម្តុំ ឃ្លាំង រំ សេវ ត្រូវ បាន កម្លាំង នគរបាល ព្រហ្មទណ្ឌ កំរិត ស្រាល នៃ ស្នងការ នគរបាល រាជធានី ភ្នំពេញ ចុះ ឆែកឆេរ ដើម្បី រក ម៉ូតូ ដែល ជនសង្ស័យ លួច យក ទៅ បញ្ចាំ ដោយដក ហូត បាន ម៉ូតូ ចំនួន ១១ គ្រឿង ដែល សង្ស័យ ថា ពាក់ ព័ន្ធ នឹងករណី ចោរកម្ម ។


ការ ចុះ ឆែកឆេរ កុងស៊ី បញ្ចាំ មួយកន្លែង ខាងលើ នេះ ធ្វើ ឡើង កាលពី វេលា ម៉ោង ប្រមាណ ១០ និង ៣០ នាទី ព្រឹក ថ្ងៃ ទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០ នៅ ចំណុច កន្លែង បញ្ចាំ ស្ថិត នៅ ផ្ទះ លេខ ៤C ផ្លូវ លេខ ១៨៦ សង្កាត់ ទឹកល្អក់ ទី ៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។
ប្រតិបត្តិការ ចុះឆែកឆេរខាងលើនេះ ដឹកនាំដោយ លោក វ រៈ សេនីយ៍ ឯក ប៊ុត សត្យា នាយការិយាល័យ ព្រហ្មទណ្ឌ កម្រិត ស្រាល ព្រមទាំង មានការ ចូលរួម ពី សមត្ថកិច្ច មូលដ្ឋាន ផង ដែរ ។


តាម ព័ត៌មាន អោយ ដឹង ថា ការ ឈានចុះ ទៅ ឆែកឆេរ ទីតាំង បញ្ចាំ មួយកន្លែង ខាងលើ នេះ បន្ទាប់ ពី សមត្ថកិច្ច ស្រាវជ្រាវ ឃាត់ខ្លួន បាន ជនសង្ស័យ លួច ចំនួន ២ នាក់ កាលពី យប់ ថ្ងៃ ទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ ។ តាម ចម្លើយ សារភាព ជនសង្ស័យ ថា បាន យក ម៉ូតូ ទៅ បញ្ចាំ នៅ ក្នុង កុងស៊ី ខាង លើក៍ ត្រូវ បាន សមត្ថកិច្ច ចុះ ទៅ ឆែកឆេរ តែ ម្តង ។

តាមលោកវរៈសេនីយ៍ ប៊ុ ន សត្យា នាយការិយាល័យ ព្រហ្មទណ្ឌ កំរិត ស្រាល បានអោយ ដឹង ថា នៅ ក្នុង ការ ឆែកឆេរ នេះ សមត្ថកិច្ច រក ឃើញ ម៉ូតូ ចំនួន១៨គ្រឿង ដែល សង្ស័យ ថា ជា ម៉ូតូ ដែល ពាក់ ព័ន្ធ នឹង បទល្មើស ។ ដោយឡែក ម៉ូតូ ដែល ជនសង្ស័យ លួច យក ទៅ បញ្ចាំ រក ពុំ ឃើញ ឡើយ សង្ស័យ ថា ម្ចាស់ យក ទៅ លាក់ ទុក នៅ កន្លែង ផ្សេង ។ម៉ូតូ ទាំង ១១ គ្រឿង ត្រូវ បាន ដកហូត ប ញ្ចូ ន ទៅ កាន់ ការិយាល័យ ដើម្បី ធ្វើការ ត្រួត ព និត្យ ។


ចំពោះករណីខាងលើស្រី្តដែលជាជាម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ច នាំ ខ្លួន ទៅ សាកសួរ និងវត្ថុតាងខាងលើមន្រ្តីជំនាញធ្វើការកសាងសំនុំរឿងដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram