ម្ចាស់ស្ថានីយ៍ប្រេង នៅ ក្រុង សែន មនោ រម្យ រកស៊ីបោកប្រាស់ លក់ប្រេង មិន គ្រប់ លី ត្រ និងបន្លំសាំងធម្មតា និងស៊ុបព៊ែរ…

ខេត្តមណ្ឌលគិរី ៖ មន្ត្រី ជំនាញ អះអាង ថា មាន ស្ថា នី យ៏ ប្រេងសាំង មួយ ចំនួន ក្នុង ក្រុង សែន មនោ រម្យ ខេត្តមណ្ឌលគិរី បាន ធ្វើ ខុស គោល ការ ច្បាប់ ដោយ មាន ស្ថា នី យ៏ ខ្លះ លក់ ប្រេងសាំង មិន គ្រប់ ចំណុះ និង ស្ថា នី យ៏ ខ្លះ ទៀត បន្លំ សាំង ធម្មតា ដាក់ ជា សាំង ស៊ុប ពែរ (ព័ត៍មានបឋម)

អគ្គនាយកដ្ឋាន ការពារ អ្នក ប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និង បង្ក្រាប ការ ក្លែងបន្លំ ជាក់ស្តែង នៅ ព្រឹក ថ្ងៃ ទី ២៨ កញ្ញា ២០២០ នេះ បាន សហការ ជាមួយ មន្ទីរ ពាណិជ្ជកម្ម ខេត្តមណ្ឌលគិរី ចុះ ពិនិត្យ តាមដាន គ្រប់ ស្ថា នី យ៏ ប្រេងសាំង ក្នុង ក្រុង សែន មនោ រម្យ ដើម្បី ការពារ កុំ ឲ្យ ម្ចាស់ ស្ថាន នី យ៏ ប្រេងសាំង ខិលខូច លក់ កេង បន្លំ អតិថិជន ដែល នាំ ដល់ ការ ខាតបង់ ដល់ ផល ប្រ យោ ជ ន៏ អ្នក ប្រើប្រាស់ ។

អនុប្រធាន នាយកដ្ឋាន ការពារ អ្នក ប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និង បង្ក្រាប ការ ក្លែងបន្លំ លោក ម៉ក់ ពេ ជ្ជ រុណ បាន ឲ្យ ដឹង ថា ក្រុមការងារ ចុះ ត្រួតពិនិត្យ គុណភាព បរិមាណ និង តម្លៃ លក់រាយ នៅ តាម ស្ថានីយ៍ ប្រេងឥន្ធនៈ ចំនួន ០៥ នៅ ក្រុង សែន មនោ រម្យ ហើយនៅក្នុង ការ ចុះ ត្រួតពិនិត្យ គុណភាព បរិមាណ និង តម្លៃ លក់រាយ ប្រេងឥន្ធនៈ នៅ តាម ស្ថានីយ៍ និង ដេប៉ូ ចែកចាយ នីមួយ ៗ ក្នុង ក្រុង សែន មនោ រម្យ ដោយ ប្រើប្រាស់ រថយន្ត ពិសោធន៍ ចល័ត ផ្នែក ប្រេងឥន្ធនៈ របស់ អគ្គនាយកដ្ឋាន ដែល បំពាក់ ដោយ ឧបករណ៍ វិភាគ និង ឧបករណ៍ រង្វាស់រង្វាល់ ធ្វើ ព្យា សកម្ម ត្រឹមត្រូវ ដើម្បី ធ្វើតេស្ត ជៀសវាង ការ ក្លែងបន្លំ ។

ហើយជា លទ្ធផល ផ្នែក គុណភាព ប្រេងសាំង ធម្មតា សាំង ស៊ុប ពែរ ប្រេងម៉ាស៊ូត និង តម្លៃ លក់រាយ គឺ ត្រឹមត្រូវ តាម ស្តង់ដា ។ ចំពោះ បរិមាណ ចំណុះ ដែល ស្ថា នី យ៏ ខ្លះ មានការ ខ្វះខាត មន្ត្រី ជំនាញ បាន ឲ្យ ម្ចាស់ ធ្វើ កិច្ចសន្យា កែសម្រួល ម៉ាស៊ីន ចាក់ ប្រេង ទាំងនោះ ឡើង វិញ ។ បើសិន ថ្ងៃក្រោយ រក ឃើញ កំហុស ដដែល និង ធ្វើការ ពិន័យ តាម ច្បាប់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram