ព្រះសីហនុ ៖ ប្រតិភូ គណៈ កម្មការ ទី៩ រដ្ឋសភាកម្ពុជា រួមមាន លោក កែបជុតិមាអនុប្រធាន គណៈកម្មការ

, លោក តាក វណ្ណ ថា និង លោក នង វាសនា កាលពីថ្ងៃម្សិលមិញ បាន ចុះ បំពេញបេសកកម្ម ការងា រ រួមជាមួយ តំណាង ក្រសួង រ៉ែ និង ថាមពល និង ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង តំណាង ថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត ព្រះសីហនុ ដើម្បី ពិនិត្យ ស្វែងយល់ ពី វឌ្ឍនភាព ការងារ បូម ប្រេង របស់ ក្រុមហ៊ុន Kris Energy នៅ តំបន់ អប្សរា ប្លុក A ក្នុង ដែនសមុទ្រ កម្ពុជា នៃ ខេត្ត ព្រះសីហនុ ។ លោក តាក វណ្ណ ថា មានប្រសាសន៍ថា បច្ចុប្បន្ននេះ ការងារ បូម ប្រេង ឆៅ របស់ ក្រុមហ៊ុន Kris Energy នៅ តំបន់ អប្សរា ប្លុក A ក្នុង ដែនសមុទ្រ កម្ពុជា ក្នុង ខេត្ត ព្រះសីហនុ កំពុងដំណើរការ យ៉ាង ល្អ ដែលជា លទ្ធផល ល្អ សម្រាប់ ព្រះរាជា ណា ចក្រ កម្ពុជា យើង ក្រោម គោលនយោបាយ ដឹកនាំ របស់ សម្តេច អគ្គមហាសេនា ប តី តេ ជោ ហ៊ុន សែន បន្ទាប់ពី វឌ្ឍនភាព ការងារ បូម ប្រេង នៅ កម្ពុជា សម្រេច លទ្ធផល ទទួលយកបាន ដំណក់ ប្រេង ជា លើកដំបូង កាលពី ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram