អាជ្ញាធរព្រមានពលករមកពីថៃថានឹងត្រូវអស់ លុយ១លានរៀល បើគេសវេះពីការធ្វើចត្តាឡីស័ក…

នៅរសៀលម្សិលមិញក្រសួង ការងារ និងស្ថានទូតកម្ពុជាប្រចាំ នៅប្រទេសថៃ បានចេញមកព្រមាន ដល់ពលករខ្មែរដែលធ្វើដំណើរ មកពីប្រទេសថៃថា មិនត្រូវលួចឆ្លងដែនដោយខុសច្បាប់និងគេចវេះពីការធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាលនោះឡើយ ។ ប៉ុន្តែប្រសិនបើហ៊ានបំពាន នោះនឹងត្រូវរងការពិន័យ១លានរៀលតាមច្បាប់របស់កម្ពុជា ។


សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានអះអាងក្នុងន័យដូចគ្នាថា ពលករទាំងអស់មិនត្រូវលួចឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជាដែលអាចមានហានិភ័យខ្ពស់ចំពោះ អាយុជីវិតផ្ទាល់ខ្លួន និងការនាំជំងឺឆ្លងចូលមកប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ពួកគេត្រូវអនុវត្តការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាលដោយមិនត្រូវគេចវេះជាដាច់ខាត។
ទន្ទឹមនោះក្រសួងការងារ និងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃបានព្រមានថា ក្នុងករណីដែលពួកគេហ៊ានគេចវេះមិន ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវទេនោះ នឹងត្រូវទទួលរងការផាកពិន័យ១លានរៀល ឬច្រើនជាងនេះនិងទទួលទោស ព្រហ្មទណ្ឌថែមទៀត ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram