លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ អមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាលខេត្តកោះកុង…
ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្តកំពង់ស្ពឺ អញ្ជើញអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង ។

ប្រតិភូអញ្ជើញ អមដំណើរ ចូលរួមក្នុងពិធីប្រកាសស្នងការនគរបាលខេត្តកោះកុង នាឱកាសនេះ មាន ឯកឧត្តម នាយឧត្ដមសេនីយ៍ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង នគរបាលជាតិ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះរដ្ឋបាលខេត្ដកោះកុង និងថ្នាក់ដឹដឹកនាំជាច្រើនរូបទៀត។

សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ គង់ មនោ អនុប្រធានអង្គភាពអន្ដរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានតែងតាំងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ជំនួសលោកឧត្តមសេនីយ៍ទោ សំឃិត វៀន ដែលត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាអភិបាលរងខេត្តកោះកុង ៕




